សម្រស់​នារី​កុលសម្ព័ន្ធ មួ​សី ពិតជា​មិនធម្មតា​

1512
ចែករម្លែក
  • 8
    Shares

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​ស្ត្រី​នៃ​កុលសម្ព័ន្ធ​មួយ​នៅ​ប្រទេស​អេ​ត្យូ​ពី ទ្វីបអាហ្វ្រិក ដែល​ពាក់​ថាស​ឈើ ឬ​ដីឥដ្ឋ​ធំៗ​ក្នុង​បបូរមាត់​ក្រោម និង​ខ្លះ​ពាក់​ស្នែង​សត្វ​លើ​ក្បាល​ជា​គ្រឿង អលង្ការ​ដើម្បី​បង្អួត​សម្រស់​របស់ខ្លួន​។ ស្រីៗ​ក្នុង​ក្រុម​កុលសម្ព័ន្ធ​មួ​សី (Mursi) ដែលមាន​ចំនួន មិន​ដល់ ១០.០០០ នាក់​នៅ​ជ្រលង​អូ​ម៉ូ (Omo Valley) បានចាប់ផ្តើម​ពាក់​ថាស​ឈើ ឬ​ដីឥដ្ឋ​នេះ​ក្នុង​វ័យ​ជំទង់​ប្រមាណ ១៥ ឆ្នាំ​។​

​ព័ទ្ធជុំវិញ​ទៅដោយ​ភ្នំ និង​ស្ទឹង​ម៉ាក​ហ្គោ (Mago) កន្លែង​ដែល​ក្រុម​កុលសម្ព័ន្ធ​នេះ​រស់នៅ​គឺជា​តំបន់ ដាច់ស្រយាល​បំផុត​មួយ​នៃ​ប្រទេស​អេ​ត្យូ​ពី​។​

​រូបភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​កម្រ​បានឃើញ​ទាំងនេះ ថត​បាន​កាលពីពេល​ថ្មីៗ​នេះ​ដោយ​អ្នក ចាត់ចែង​ទេសចរណ៍ (tour operator) ម្នាក់​ឈ្មោះ អេ​វី អា​រី​យ៉ា​ទី អា​បាយ (Evi Aryati Arbay) វ័យ ៣៨ ឆ្នាំ​មកពី​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម