ពី​និស្សិត​ស្ថាបត្យកម្ម​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​សាប​ត្យ​កម្ម​ល្បីល្បាញ​នៅ​កម្ពុជា​

3606
ចែករម្លែក
  • 1.9K
    Shares

ដោយ​: សុផល / ភ្នំពេញ​: មាន​អាយុ​ត្រឹមតែ​២៦​ឆ្នាំ​សោះ លោក​ហាក់ ធារ៉ា​បាន​បង្កើត​ឈ្មោះ​ខ្លួនឯង​រួចទៅហើយ នៅក្នុង​វិស័យ​រចនា និង​ស្ថាបត្យកម្ម​។ គាត់​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ស្ថាបត្យកម្ម Sorsor ដែលជា​ស្ទូ​ឌី​យោ​ស្ថាបត្យកម្ម​មធ្យម មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ហើយ​មាន​គម្រោង​ដ៏​អស្ចារ្យ​ជាច្រើន​នៅក្រោម​ប្រតិបត្តិការ​របស់គាត់​។​

​លោក ហាក់ ធារ៉ា បាន​លើកឡើងថា “​ខ្ញុំ​គិតថា​វា​ជា​ទេពកោសល្យ​របស់ខ្ញុំ​។ នៅពេល​ខ្ញុំ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ខ្ញុំ​បាន​សាកសួរ​ខ្លួនឯង​នូវ​អ្វីដែល​សំខាន់​ដែល​ខ្ញុំ​គួរតែ​ជ្រើសរើស​។ ការស្វែងយល់​ថា​ខ្ញុំ​ចូលចិត្ត​រចនា​ម៉ូដ​អគារ ខ្ញុំ​បាន​សំរេចចិត្ត​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​។ ដូចគ្នានេះដែរ​នៅ​គ្រានោះ​អាហារូបករណ៍​ត្រូវបាន​ផ្តល់ជូន​និស្សិត​ដែល​កំពុង​ស្វែងរក​ស្ថាបត្យកម្ម​។ ខ្ញុំ​បានដាក់​ពាក្យ​ស្នើ ហើយ​មានសំណាង​ជាប់ “​។​

​ក្នុងអំឡុងពេល​នៃ​ជីវិត​នៅ​សាកលវិទ្យាល័យ លោក ធារ៉ា​បាន​ប្រលង​ខ្លួន​ជា​អ្នក​រចនា​ក្រាហ្វិក​ឯករាជ្យ​។​ដោយ​យល់ឃើញថា​ខ្លួន​ពូកែ​ជំនាញ​នេះ​គាត់​បន្ត​ធ្វើតាម​ចំណង់​ចំណូលចិត្ត​របស់គាត់​។ ក្នុង​ឆ្នាំ ២០១២ គាត់​បាន​បង្កើត​ស្ទូ​ឌី​យោ​រូបថត​តូច​មួយ​ជាមួយ​មិត្ត​ភ័ក្តិ​របស់គាត់​។ បន្ទាប់ពី​គាត់​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០១៣​មក​អាជីវកម្ម​មួយ​នោះ​មិនបាន​ទៅ​យ៉ាង​រលូន​ទេ​។ ដូច្នេះ​ក្នុង​ឆ្នាំ ២០១៤ គាត់​និង​មិត្តភក្តិ​ក៏បាន​ចាប់ផ្តើម​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Kouprey Creative Solutions ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​រចនា​ក្រាហ្វិក​។ ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​ជំហាន​គ្រឹះ​មួយ​សម្រាប់​ការបង្កើត​ក្រុមហ៊ុន​ស្ថាបត្យកម្ម​Sorsor ។

​លោក​ធារ៉ា​បាន​ចែករំលែក​ថា “​ផ្នែក​សំខាន់​នៃ​អាជីវកម្ម​ទាំងអស់​គឺ​ការស្វែងរក​ដៃគូ​និង​ក្រុមការងារ​ត្រឹមត្រូវ​ដើម្បី​ធ្វើការ​ជាមួយគ្នា​និង​អ្នក​ដែលមាន​ក្តី​សុ​បិ​ន្ត​ដូចគ្នា​” ។​
​ក្រុមហ៊ុន​ស្ថាបត្យកម្ម​Sorsor មាន​ផ្តល់​សេវាកម្ម​ផ្នែក​ស្ថាបត្យកម្ម​ការ​រចនា​ផ្ទៃ​ខាងក្នុង​និង​សេវាកម្ម​រចនា​ទេសភាព​ផ្សេងៗ​ទៀត​។​ចាប់តាំងពី​ក្រុមហ៊ុន​នេះ​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៥ មក គម្រោង​ប្រហែល ៥០​ត្រូវបាន​ប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​។​

លោក​ធារ៉ា​បាន​បញ្ជាក់ថា “​គម្រោង​ធំ ៗ មួយចំនួន​របស់​យើង​គឺ IBC នៅក្នុង ផ្សារ​អ៊ី​អន​ម៉​លសែនសុខ ភោជនីយដ្ឋាន NEEDA ទួលគោក ហាង​កាហ្វេ​Story និង​ក្រុមហ៊ុន​ក្នុងស្រុក​និង​តំបន់​ផ្សេងទៀត​។ យើង​ពិតជា​ខិតខំ​ប្រឹងប្រែង​បន្តធ្វើ​ការចរចា ​និង​ផ្សព្វផ្សាយ​សេវាកម្ម​របស់​យើង​ ទៅកាន់​អតិថិជន​ថ្មី​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​”​។

​ក្នុងនាម​ជា​សហគ្រិន​វ័យក្មេង​ដែល​បានចាប់ផ្តើម​អាជីវកម្ម​របស់គាត់​នៅ​អាយុ ២០ ឆ្នាំ​លោក​ធារ៉ា​ផ្ទាល់​ក៏មាន​ជា​សារ​ដល់​យុវជន​ខ្មែរ​ថា “​ប្រសិនបើ​នរណាម្នាក់​ហ៊ាន​សុបិន និង​ធ្វើ​អ្វីមួយ​ដែល​សមស្រប​ជាមួយ​ចំណង់​ចំណូលចិត្ត​របស់គាត់​នោះ​ប្រាកដជា​ជោគជ័យ​។ អ្នក​គ្រាន់តែ​ធ្វើ​វា​ហើយ​អត់ធ្មត់​ជាមួយ​លទ្ធផល​។

​វា​នឹងមិន​មក​យ៉ាង​លឿន​នោះទេ ប៉ុន្តែ​វា​នឹង​កើតឡើង​ពេលណា​មួយ​។ អ្នក​ក្រោកឈរ​ម្តង​ហើយ​ម្តងទៀត ប្រសិនបើ​អ្នក​ជួបប្រទះ​ការបរាជ័យ និង​បន្ត​ឆ្ពោះទៅមុខ​រហូតដល់​អ្នក​ឈានដល់​គោលដៅ​របស់​អ្នក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម