ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ស្រុកកំពង់លែង បានឱ្យដឹងនៅថ្ងៃទី ២៤ តុលា ថា នៅពេលព្រឹកថ្ងៃទី ២៣ តុលា ២០២៣ មានភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះ ប៉ើងដំបូល និងជញ្ជាំងផ្ទះ ប្រជាពលរដ្ឋ ៧ គ្រួសារ នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ ។
ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិ ខាងលើនេះ មិនបណ្ដាលឲ្យមនុស្ស ឬសត្វពាហនៈ រងការគ្រោះថ្នាក់នោះឡើយ តែអ្វីដែលសំខាន់ ពិសេសផ្ទះសម្បែងរបស់បងប្អូន ប្រជាពលរដ្ឋ ដែលដួលរលំនោះ នៅមិនទាន់គេរាយការណ៍ថា មានខាងណាចុះទៅ ជួយនៅឡើងនោះទេ។
លោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បាននិយាយថា មកដល់ពេលនេះ លោកមិនទាន់បានទទួលព័ត៌មាន ពីខាងស្រុកមកទេ ថាមានការ រងគ្រោះប៉ុន្មាននៅឡើយទេ ។
ករណីខាងលើនេះ ប្រជាពលរដ្ឋ បានអំពាវនាវឲ្យអាជ្ញាធរស្រុក ខេត្ត មេត្តាជួយដល់ ពួកគាត់ផង ក្នុងពេលទឹកទន្លេ នៅមិនទាន់ស្រកទៅវិញនោះ ព្រោះពួកគាត់ រស់នៅ ក្នុងទឹកទន្លេ ដែលធ្វើឱ្យក្រុមគាត់ ជួបការលំបាកខ្លាំង ។
នៅក្នុងករណីខាងលើនេះ សមត្ថកិច្ចនគបាលស្រុកកំពង់លែង បានឱ្យដឹងទៀតថា ករណីខាងលើនេះ មិនបានបង្កឱ្យមនុស្ស ឬសត្វពាហនៈ រងគ្រោះនោះឡើយ តែផ្ទះសម្បែងរងការខូចខាត ៕/V/r