គ្រោះថ្នាក់​ចរាចរណ៍​ពី​កន្លែង​ផ្សេងគ្នា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​រងរបួស​២​នាក់​

1269
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​ពី​កន្លែង​ផ្សេងគ្នា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ពី​នា​ក់រង​បួស​ពីរ​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩​និង​៤០​ស្ថិតក្នុង​ភូមិ​រំលោង​ឃុំ​វ​ល្លិ៍​ស​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​​ឈ្មោះ​ទី​សុ​ភី​អាយុ​២៩​ឆ្នាំ​និង​នាក់​រួម​ដំណើ​ជាមួយ​ឈ្មោះ​អឿន​សំបូរ​អាយុ​៤០​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ​អណ្តែត​ឃុំ​ជើងព្រៃ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១០០ (​កូរ៉េ​) ពណ៌​ក្រហម​ពាក់​ស្លាក់​លេខ​ភ្នំពេញ​១B.៦៣៨០​បើកបរ​ពី​កើតមក​លិច​។​

​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក់​បើកបរ​ពី​លិចទៅ​កើត​បុក​នឹង​កិន​អ្នកបើក​ម៉ូតូ​បណ្តាល​ឲ្យ​នៅ​និង​កន្លែង​នាក់​រួម​ដំណើរ​ង​របួសធ្ងន់​។​ប្រភព​បាន​បន្តថា​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​ស្រោ​ល​។​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នាក់​រងរបួស​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​ឃឿន​រង្វង់​មូល​សាលាខេត្ត​នោះ​មានឈ្មោះ​ផាន់​ឧ​ត្ត​ម​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ពាណិជ្ជកម្ម​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​។​

អ្នករួមដំណើ​មានឈ្មោះ​បូរ៉ា​វី​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ដកពរ​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​រងរបួស​ធ្ងន់​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ស្កុប​ពី​ពណ៍​ផ្កាឈូក​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​១F០២៣៤​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​ចំណែក​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្វាយ​ក្រ​វ៉ាន់​រង់ចាំ​ម្ចាស់​មក​យកទៅ​វិញ​។​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/