ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសម្រេចរៀបចំឲ្យលោក ឌី ពេជ្រ និងកញ្ញា ហុិន ចន្ធ័នីរត្ឋ័ បានចូលរោងការតាមប្រពៃណី ។

នៅក្នុងបណ្តាញសង្គមហ្វេសបុកផ្លូវការ នាព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ ២០២៣នេះសម្ដេចតេជោហ៊ុនសែនបាននបង្ហោះសា រដែលមានខ្លឹមសារថា៖”ដើម្បីជៀសវាង មាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញកូនប្រុស ឌី ពេជ្រនិងកូនស្រី ហុិន ចន្ធ័នីរត្ឋ័។ក្នុងឋានៈ ជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួម
រៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី”។

សម្តេចតេជោបន្តថា”ថ្ងៃស្អែក ២៧ តុលា ២០២៣ឪពុកម្តាយខាងប្រុសចូលស្តីដ ណ្តឹងកូនស្រី។ថ្ងៃ២២ខែធ្នូ២០២៣កំណ ត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសង ខាងនិងសាមីខ្លួនបា នយល់ស្របតាមខ្ញុំដែលជាអាចារ្យ ធំរៀបចំពេលវេលាបែបនេះ។ឈាម ច្បាស់ជាខាប់ជាងទឹកនិងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណា យកទៅបកស្រាយផ្សេងពីនេះទៀតឡើ យ”៕