វត្ត​អាយុ​ជាង ១០០ ឆ្នាំ​នៅ​វៀតណាម​ខាងត្បូង​ឆ្លុះបញ្ចាំង​ពី​ភាពរុងរឿង​របស់​ខ្មែរ​

2648
ចែករម្លែក
  • 152
    Shares

​វត្ត​សៀម​កាន់ ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ ១៨៨៧​។ “​សៀម​កាន់​” មានន័យថា “​នៅជាប់​មាត់ទឹក​” ជា​ភាសា​ចិន​ទាជីវ​។ ឈ្មោះ​ត្រូវ​បានដាក់​បែបនេះ​ដោយសារតែ​ដី​វត្ត​ស្ថិត​នៅក្បែរ​ឆ្នេរ​ខ្សាច់​។​

​វត្ត​នេះ​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​កន្លែង​គោរពបូជា​នៅក្នុង​ប្រទេស​ថៃ​និង​កម្ពុជា​។​

​ស្នាដៃ​ស្ថាបត្យកម្ម​សម័យអង្គរ​អា​ច​មើលឃើញ​នៅ​ក្លោងទ្វារវត្ត​តែម្តង​។​

​វត្ត​សៀម​កាន់​បង្ហាញឱ្យឃើញ​ពី​សេចក្តី​ស្ងប់ស្ងាត់​និង​សន្តិភាព​គ្រប់ពេលវេលា​។​

​ដើមឈើ​ខ្ពស់ៗ​ជាច្រើន​បានផ្តល់​ម្លប់​ដល់​ចេតិយ​តូចៗ​សម្រាប់​តម្កល់​ធាតុ​អ្នកស្លាប់​។ ចេតិយ​ទាំងនោះ​ជា​អត្តសញ្ញាណ​ខ្មែរ​សុទ្ធសាធ​។​

​រូប​បដិមា​ព្រះពុទ្ធ​ចូល​និព្វាន គឺជា​ការ​កត់​ស​ម្គា​ល់លេ​ច​ធ្លោ​មួយ​របស់​វត្ត​នេះ​។ គំនូរ​ព្រះពុទ្ធ​ជាច្រើន​ក៏ត្រូវ​បានឃើញ​នៅក្នុង​វត្ត​នេះដែរ​។​

​ព្រះព្រហ្ម​មុខ​៤​ក្នុង​វត្ត​នេះ​គឺ​តំណាងឱ្យ​ចរិតលក្ខណៈ​មិនអាច​វាស់វែង​បាន​ទាំង ៤ របស់​ព្រះពុទ្ធសាសនា គឺ​សេចក្ដី​សប្បុរស សេចក្តី​មេត្តា សេចក្តី​អំណរ និង សេចក្តី​ស្ងប់​ក្នុង​ចិត្ត​។​

​នៅ​ទល់មុខ​វិហារ​ធំ គឺ​សសរ​ធំ ជាមួយ​និមិត្តរូប​នាគរាជ ដែល​ត្រូវបាន​តុបតែង​បំភ្លឺ​អំឡុង​ថ្ងៃ​បុណ្យទាន​។​

​វត្ត​សៀម​កាន់​គឺជា​កន្លែង​សក្ការបូជា​ដ៏​ល្បីល្បាញ​ក៏ដូចជា​គោលដៅ​ទេសចរណ៍​មិន​ត្រឹមតែ​នៅក្នុង​ខេត្ត​បាក​លីវ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នៅក្នុង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​ទាំងមូល​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

SONY DSC

វត្ត​សៀម​កាន់​នៅ​វៀតណាម​ខាងត្បូង​ជាទី​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម

ទីតាំងផ្សាយពាណិជ្ជកម្ម