ដោយៈសុផល/ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាននផ្ញើលិខិតរំលែកទុក្ខ និងចូលរួមសម្តែងនូវសេចក្តីសោកស្តាយ ក្រៀមក្រំ ជាទីបំផុតជូន លោក ចាវ លីឈី ( Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះមរណភាព លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៦៨ឆ្នាំ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣៕/r