តារា​ល្បីឈ្មោះ​៨​រូប​ត្រូវ​ក្រុមហ៊ុន​មួយ​ជ្រើស​យក​តារា​ប្រចាំ​ផ្តាច់មុខ​

1273
ចែករម្លែក

ដោយ : បូ​រិ​ន / ភ្នំពេញ ​៖ តារា​សម្តែង​និង​ជា​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​ចំនួន​៨​រូប​ត្រូវ​បានប្រកាស​ជា​តារា​ចេញមុខ​ប្រចាំ​ក្រុមហ៊ុន​៨៨ ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​តារា​ល្បីឈ្មោះ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ដំបូង​គេ​នៅ​កម្ពុជា​។

​ការប្រកាស​ចេញមុខ​តារា​៨​រូបនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​ពិសេស​គឺ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​នេះ និង​ចំ​ថ្ងៃ​ប្រកាស​បើក​ដំណើរការ​ផ្លូវការ​របស់​ក្រុមហ៊ុន​៨៨​នេះ​ផងដែរ​។ ទីផ្សារ​តម្រូវការ នៃ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​បច្ចុប្បន្ន​កាន់​តែមាន​សន្ទុះ និង​ការរីកចម្រើន​ខ្លាំង រហូត​ក្រុមហ៊ុន​៨៨​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​គ្រប់គ្រង ប្រមូល និង​ផ្គត់ផ្គង់​នូវ​តម្រូវការ​នេះ​។​

​តារា​ល្បីឈ្មោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​៨​រូប​ដំបូង​ដែល​ត្រូវ​វ​បានធ្វើការ​ជ្រើសរើស​មាន​ដូចជា លោក យក់ ឆេង ហាក់, លោក សេង ហួរ, កញ្ញា​សា​ឌី, កញ្ញា សូ​ហ្,វី កញ្ញា ណា​កា, កញ្ញា ជី​មី លោក ឆេ​ក​គី ..​។

​កញ្ញា លាង ជា អ្នកគ្រប់គ្រង​ក្រុមហ៊ុន ៨៨ បាន​បញ្ជាក់ថា ក្រុមហ៊ុន​៨៨ នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ធ្វើការ​គ្រប់គ្រង​ផ្គត់ផ្គង់​ជន​ល្បី​លើ​បណ្តាញ​សង្គម (influencer) ដូចជា​ក្នុង Facebook Instagram និង Social Media ដទៃទៀត​។ ក្រុមហ៊ុន​បែបនេះ​បាន​នឹង​កំពុង​ទទួលបាន​ជោគជ័យ​ខ្លាំង​នៅ​បរទេស ហើយ​និន្ទា​ការ​នៃ​តម្រូវការ​ទីផ្សារ​របស់​ពួកគាត់​ក៏​កំពុងតែ​មានការ​កើនឡើង​នៅ​កម្ពុជា​ផងដែរ ព្រោះ​ចំនុច​ដែល​ខុសប្លែក​របស់ Influencer គឺ​គាត់​មិន​ត្រឹមតែ​មានការ​គាំទ្រ​ច្រើន​នោះទេ តែ​គាត់​អាច​បង្រៀន​ដល់​អ្នកដទៃ​អោយ​ចេះ​អ្វីៗ​ដែល​ថ្មី និង ជឿនលឿន​ក្នុង​របត់​សង្គម​ថ្មី​នេះ​។​

​កញ្ញា​បន្តថា ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​នេះ​មក​គេ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​ធំៗ ពិសេស​ឈ្មោះ​ហាង​ម៉ាក​យីហោ​ល្បីៗ​លំដាប់​អន្តរជាតិ​ច្រើន​បានប្រកាស​បើក​ដំណើរការ​នៅ​កម្ពុជា ដែល​នេះ​គឺជា​ឱកាស​សម្រាប់​ពង្រីក​ទីផ្សា​របស់​ពួកគាត់ ហើយ​ក្រុមហ៊ុន​នឹង​អាចជួយ​ឲ្យ​ពួកគាត់​កាន់​តែមាន​ជំនាញ គំនិត​ច្នៃប្រឌិត និង​ប្រសិទ្ធភាព​ការងារ​កាន់តែ​ខ្ពស់​បន្ថែមទៀត​បូករួម​ទាំង ការផលិត Spot ពាណិជ្ជកម្ម វីដេអូ​ផ្សព្វផ្សាយ​ប្រកបដោយ​គុណភាព និង​ទទួលបាន​ការពេញចិត្ត​ពី​អតិថិជន និង​អ្នកគាំទ្រ​របស់​ពួកគេ​។ ក្រៅពី​ជន​ល្បីឈ្មោះ​ទាំង​៨​រូប​ខាងលើ​ក្រុមហ៊ុន​ក៏​នឹង​ប្រកាស​ដាក់បញ្ចូល​នូវ​តារា​ថ្មីៗ​ល្បីឈ្មោះ​នៅ​កម្ពុជា​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​សហការ​ការងា​រ​ថ្មី​នេះ​ឲ្យ​កាន់តែ​រលូន​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម