​​អាវុធហត្ថ​ចុះ​ចាប់​អ្នកលក់​គ្រឿងញៀន​បាន​២​នាក់​បញ្ជូនទៅ​តុលាការ​

949
ចែករម្លែក

​ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​លួច​លក់ដូរ​គ្រឿងញៀន​បាន​ចំនួន​២​នាក់ កាល​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ​។​នៅ​ថ្ងៃទី​៨ សីហា​ជំនាញ​អហ​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំង​២ ទៅ​តុលាការ​ដើម្បី​ចាត់ការ ចេញ​ដីកាឃុំខ្លួន​។​

លោក​បរ​សេនីយ៍ តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ អោយដឹងថា​: កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ៥​កូន​ថង់ ស្មើ ៣.៣៨​ក្រាម ម្សៅ​ក្រាម​ពណ៌​ស​សាជូ ទម្ងន់ ៤៩៦​ក្រាម ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង ។​កាំបិត​ខ្វែវ ២​ដើម កាំបិត​សាំ​ម៉ូ​រ៉ៃ ២​ដើម ចំពុះទុង ១​ដើម ម៉ាស៊ីនកំដៅ​ហ្សី​ហ្សា ១​គ្រឿង អាយកូម ពណ៌​ខ្មៅ​ចំនួន ២​គ្រឿង កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​: ជនសង្ស័យ​មាន ១-​ឈ្មោះ ខែ​ន វាសនា ភេទ ប្រុស អាយុ ៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ជា​អ្នកជួញដូរ ។​និង​២-​ឈ្មោះ សោម វាសនា ភេទ ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

ជនសង្ស័យ​ខាងលើ ទទួលយក​ចោទ​ពីបទ ជួញដូរ​ញៀន​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម