ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតប្រដាល់ជើងឯក រាជធានីភ្នំពេញ បានបញ្ចប់ ការប្រកួតហើយ កាលពីថ្ងៃទី ២៧ តុលា ម្សិលមiញនេះ។
ការប្រកួតនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមចំនួន ៧៩ នាក់ មកពីក្លិបក្នុងរាជធានីភ្នំពេញ ក្នុងនោះ មានក្លិបកុមារទេពមានរិទ្ធ ក្លិបតាឡីដំរីមានរិទ្ធ ក្លិបនាគរាជមានរិទ្ធ ក្លិបព្រែកឯងកីឡា ក្លិបពន្លឺថ្មីកីឡា ក្លិបតាព្រហ្មមានជ័យ ក្លិបវិបុលដារិទ្ធសែនជ័យ ក្លិបបូរីរាជសី និងក្លិបនាគនាំសំណាង។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានអរគុណ ដល់ប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯក នាពេលនេះ ដែលជាកាយវិការ និងការចូលរួម ដោយស្មោះ ក្នុងការកសាង និងអភិវឌ្ឍ វិស័យកីឡា នៅរាជធានីភ្នំពេញ និងជំរុញដល់យុវជន មហាជន ឲ្យចូលរួមហាត់ និងលេងកីឡា ទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយ នូវអំពើឧបាយមុខ មាននៅក្នុងសង្គម។
លោក ស្រេង សេង ប្រធានការិយាល័យអប់រំកាយ និងកីឡា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៣ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែតុលា ឆ្នាំ២០២៣ លទ្ធផលការប្រកួតកីឡាប្រដាល់សកល។
ចំពោះលទ្ធផលវិញនោះ លើប្រភេទទម្ងន់ ៣៥ គីឡូក្រាម នារីលេខ១ កីឡាការិនី សាង សូលីណា ក្លិបកុមារទេពមានរិទ្ធ លេខ២ កីឡាការិនី វ៉ន សុខលីន ក្លិបនាគរាជមានជ័យ និងលេខ៣ ជា ស្រីមុំ ក្លិបតាឡីដំរីមានរិទ្ធ។
ទំងន់ ៤៥គីឡូក្រាម នារីលេខ១ ងិន ស្រីល័ក្ខ ក្លិបនាគមានជ័យ លេខ ២ ផង ស៊ិតឡេង
ក្លិបតាឡីដំរីមានរិទ្ធ និងលេខ៣ អុល ស្រីនិច ក្លិបកុមារទេព។ ទំងន់ ៤៨ គីឡូក្រាម នារីលេខ១ ហួន សារូន ក្លិបបូរីរាជសី លេខ២សាក់ សូនីតាក្លិបវិបុលដារិទ្ធសែនជ័យ។
ទំងន់ ៣៥ គីឡូក្រាម បុរស លេខ១ ស៊ឹម វិច្ឆិកា ក្លិបពន្លឺថ្មី លេខ២ ផន មុនី ក្លិបនាគមាន ជ័យ និងលេខ៣ ហៀង ម៉េង ក្លិបតាឡីដំរីមានរិទ្ធ។
ទំងន់ ៤៥ គីឡូក្រាម បុរស លេខ១ ទុំ ប្រទេព ក្លិបវិបុលដារិទ្ធសែនជ័យ លេខ២ ដុស ស៊ីលីន ក្លិបតាឡីដំរីមានរិទ្ធ លេខ៣ ស្ទួន ឡាយ រិទ្ធពន្លឺ ក្លិបកុមារទេព និង ឈុំ កែវ ក្លិបពន្លឺថ្មី។
ទំងន់ ៤៨ គីឡូក្រាមបុរស លេខ១ គង់ សូរិកាន ក្លិបនាគនាំសំណាង លេខ២ វន ឌីណា ក្លិបនាគមានជ័យ លេខ៣ ស្ទួន ណៃ ឆៃវរ៉ា ក្លិបពន្លឺថ្មី និង ភាស់ ចាន់ដារ៉ា ក្លិប កុមារទេព។
ទំងន់ ៥៤ គីឡូក្រាម បុរស លេខ១ ផល សិលា ក្លិបនាគនាំសំណាង លេខ២ ផានិត សិឡា ក្លិបកុមារទេព លេខ៣ស្ទួន ផាត់ សុខសីហា ក្លិបនាគមានជ័យ និង នាង តុលា ក្លិបវិបុលដារិទ្ធសែនជ័យ។
ទំងន់ ៥៧ គីឡូក្រាម បុរស លេខ១ វណ្ណា សំណាង ក្លិបនាគមានជ័យ លេខ២ ម៉ម ដេវិត ក្លិបពន្លឺថ្មី លេខ៣ ស្ទួន ឈុន ដួង ក្លិបតាឡីដំរីមានរិទ្ធ និង ហួត ម៉េងយៀក ក្លិប វិបុលដារិទ្ធសែនជ័យ។
ទំងន់ ៦០ គីឡូក្រាម បុរស លេខ១ វន ម៉ាផាន ក្លិបកុមារទេព លេខ២ ងិន សិលា ក្លិប នាគមានជ័យ លេខ៣ ស្ទួន នូ សុភី ក្លិបព្រែកឯង និង ឯម សំអាត ក្លិបពន្លឺថ្មី។
ប្រភេទកីឡាប្រដាល់គុនខ្មែរ ទំងន់ ៣៥ គីឡូក្រាម បុរស លេខ១ ជា សុខចាន់ ក្លិប តាឡីដំរីមានរិទ្ធ លេខ២ ទុំ ប្រុសទិត្យ ក្លិបវិបុលដារិទ្ធសែនជ័យ។
ទំងន់ ៤២ គីឡូក្រាម លេខ១ វិបុល ច័ន្ទសុខបញ្ញា ក្លិបវិបុលដារិទ្ធសែនជ័យ លេខ២ សារុន ដារដ្ឋ ក្លិបនាគរាជមានជ័យ លេខ៣ ស្ទួន ផល មករា ក្លិបនាគនាំសំណាង និង បាន ចំរ៉ុង ក្លិបបុរីរាជសីហ៍។
ទំងន់ ៤៥ គីឡូក្រាម បុរស លេខ១ ខន ទិត្យវិច្ឆិកា ក្លិបតាឡីដំរីមានរិទ្ធ លេខ២ សៅ វិរៈយុទ្ធ ក្លិបតាព្រហ្មមានជ័យ លេខ៣ ស្ទួន ម៉ាក់ សីហា ក្លិបកុមារទេព និង កប សៀងម៉េង ក្លិបនាគមានជ័យ។
ទំងន់ ៥១ គីឡូក្រាម លេខ១ លី វឌ្ឍនា ក្លិបវិបុលដារិទ្ធសែនជ័យ លេខ២ ថន ណារ៉ុន ក្លិបតាព្រហ្ម លេខ៣ ស្ទួន ចាន់ លីហុង ក្លិបនាគមានជ័យ និង រៀម សាវ័ន្ត ក្លិប បុរីរាជសីហ៍។
ទំងន់ ៥៧ គីឡូក្រាម លេខ១ ឃ្នើន សុខលីម ក្លិបនាគនាំសំណាង លេខ២ សៅ សាវុធ ក្លិបតាឡីដំរីមានរិទ្ធ លេខ៣ ផម សារៈយុទ្ធ ក្លិបនាគមានជ័យ៕ V / N