​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រ៉ូបឺត ខាត (Robert Card) ជា​អ្នក​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ​មេន (Maine) ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្នុង​ព្រៃ​ជាមួយនឹង​ស្នាម​កាំភ្លើង​បាញ់​ខ្លួនឯង​លើ​ក្បាល ដោយ​បញ្ចប់​ការតាមប្រមាញ់​រយៈពេល ៤៨ ម៉ោង​របស់​សមាជិក​មន្ត្រី​អនុវត្ត​ច្បាប់​ជាង ៣០០ នាក់​។​

​ការិយាល័យ​តម្រួត​អាន​ដ្រូ​ស្កូក​ហ្គី​ន (Androscoggin) បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ថា “​ជនសង្ស័យ​នៅក្នុង​ការបាញ់ប្រហា​រកា​លពី​យប់​ថ្ងៃ​ពុធ​ត្រូវបាន​រកឃើញ​ហើយ​បាន​ស្លាប់​ហើយ​” ។​

​ខាត អាយុ ៤០ ឆ្នាំ ត្រូវបាន​រកឃើញ​នៅ​ម៉ោង ៧៖៤៥ យប់​នៅ​ជិត​ទឹកធ្លាក់​លី​ស​ប៊​ន (Lisbon Falls) ជា​កន្លែង​ដែល​រថយន្ត​របស់​គាត់​ត្រូវ​បាន​បោះបង់ចោល​ភ្លាមៗ​បន្ទាប់​ពី​ការសម្លាប់​រង្គាល​កាលពី​ថ្ងៃ​ពុធ​។ សាកសព​របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ជិត​រោងចក្រ​កែឆ្នៃ​មួយ​ពី​កន្លែង​ដែល​គាត់​ត្រូវ​បាន​បាញ់​នា​ពេល​ថ្មីៗ​នេះ​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​គាត់​ស្លាប់​យូរ​ប៉ុណ្ណា ហើយ​លោក ម៉ៃ ស៊ូ​ស​ឆាក់ (Mike Sauschuck) មេបញ្ជាការ​នៃ​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈ​របស់​រដ្ឋ​មេន មិន​និយាយ​ថា​លោក​ខាត​បាន​ស្លាប់​ដោយសារ​ប៉ូលិស​ដេញតាម​ឬ​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​នោះទេ​។​

​លោក​ស៊ូ​ស​ឆា​ក់បាន​និយាយថា “​នៅ​មាន​ការងារ​ច្រើន​ត្រូវធ្វើ​នៅ​ទីនេះ​នៅ​កន្លែងកើតហេតុ​និង​នៅ​មាន​រឿង​ច្រើន​ទៀត​ត្រូវ​តាមដាន​ជា​បន្ត​។​”

​លោក​ស៊ូ​ស​ឆាក់​បានបញ្ជាក់​ថា ខាត​ត្រូវគេ​ជឿ​ថា​បាន​ស្លាប់​ដោយ​ការបាញ់​ដោយ​ខ្លួនឯង​។​

​លោក​បាន​បន្ថែមថា បម្រាម​បរបាញ់​នៅ​តំបន់​នោះ​ឥឡូវ​ត្រូវបាន​ដកចេញ​ហើយ​។ ថ្ងៃ​សៅរ៍​គឺជា​ការចាប់ផ្តើម​នៃ​រដូវ​បរបាញ់​សត្វ​ក្តាន់ ហើយ​ជា​កាលបរិច្ឆេទ​ដ៏​សំខាន់​នៅក្នុង​ប្រក្រតិទិន​របស់​រដ្ឋ​មេន​៕

រ៉ូបឺត ខាត ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុងព្រៃ​ក្បែរ​ទឹកធ្លាក់​លី​ស​ប៊​ន​

​ជនរងគ្រោះ​ពី​ការបាញ់ប្រហារ​កាល​ពី​យប់​ថ្ងៃ​ពុធ​