វិស័យ​ឯកជន​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​គោលនយោបាយ​និង​យុ​ទ្ឋ​សាស្ត្រ​ដ៏​ត្រឹមត្រូវ

1253
ចែករម្លែក

ដោយ​:​អង្គរតូច​/ សៀមរាប​៖ អភិបាលរង​ខេត្តសៀមរាប​លោក​ទៀ សីហា បាន​ថ្លែងថា​វិស័យ​ឯកជន​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​គោ​លន​យោ បាយ​និង​យុ​ទ្ឋ​សាស្ត្រ​ដ៍​ត្រឹមត្រូវ​។ កត្តា​ទាំងនេះ ហើយ​ដែលជា​បុព្វហេតុ នាំឱ្យ​ខេត្តសៀមរាប ទទួលបាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។

លោក​ទៀ សីហា ថ្លែង​បែបនេះ គឺ​ក្នុង​ពិធី​សម្ពោធ​កាត់​ខ្សែបូរ​ដាក់ឱ្យ​ដំណើរការ ហាង​កាហ្វេ​ស្តា​បាក់​កម្ពុជា​សាខា​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ដែល​ហាង​កាហ្វេ​ស្តា​បាក់​នេះ មាន​ទីតាំងនៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប ហើ​រី​ថេ​ក វើក កណ្តាល​ក្រុង​សៀមរាប ។​

លោក​បាន​បន្តថា នេះ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការវាយតម្លៃ​ឱ្យឃើញ​ពី​ការរីកចំរើន​ថ្មីៗ ថែមទៀត​របស់​ខេត្ត ក្នុង​បរិបទ​នៃ​កំណើន​នៃ​សេដ្ឋកិច្ចជាតិ ដែលមាន​ប្រភពពី​ការចូលរួម​ចាំបាច់​ដោយ​ខាន​ពុំបាន ពី​វិស័យ​ឯកជន​។ ស្របពេល​នា​ប​ច្ចប្ប​ន្ន​នេះ​កម្ពុជា​កំពុង​ស្ថិតក្នុង​ចរន្ត​នៃ​ចលនា​បី​សំខាន់ៗ​គឺ​១.​កម្ពុជា​ស្ថិតក្នុង​តំបន់​អាស៊ី និង​អាស៊ាន​ដែលមាន​ជីវភាព​ខ្ពស់ ២.​កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​សក្តានុពល​នៃ​ប្រជាជន ៣.​កម្ពុជា​កំពុងតែ​ឆ្លងកាត់​ពី​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ទាប ។ រាជរដ្ឋាភិបាល​ពិតជា​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​ក្តា​ប់យក​កាល​នុ​វត្ត​ន៍​ថ្មី​ដ៍​កម្រ​នេះ​មកប្រើប្រាស់​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព ដើម្បី​ប្រែខ្លួន​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​ឱ្យបាន​ត្រឹម​ឆ្នាំ​២០៣០​។

លោក​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​និង​កម្មវិធី​កំណែទម្រង់​ដ៍​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​សំដៅ​ធានា​ចិ​រ​ភាព​នៃ​ការបោះ​ជំហាន​ទៅមុខ​របស់​ប្រទេស​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ជំនឿ​ដ៍​មុតមាំ​និង​បន្ត​ប្តេជ្ញា​ធានា​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​សុខដុម​រម្យ​នា​របស់​ប្រទេសជាតិ និង​បរិ​ការ​ម៉ាក្រូសេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ដែលមាន​លក្ខណៈ​អនុគ្រោះ ប្រកបដោយ​ប្រ​សិទ្ឋិ​ភាព​និង​គុណភាព​។ ការរីកចម្រើន​គឺ​អាស្រ័យ​ដោយ កត្តា​សន្តិសុខ កត្តា​ច្បាប់ កត្តា​សម្បត្តិ​វប្បធម៌​។ ក្នុងនោះ​ខេត្តសៀមរាប​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៍​សំខាន់ ដោយ​ផ្អែកលើ​សក្តានុពល​វិស័យ​ទេសចរណ៍ រួមទាំង​ការចូល​មក​វិនិយោគ​ពី​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ផងដែរ​។

លោក ប៉ោ លីម នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុម​ហ៊ុ​ស្តា​បាក់​កម្ពុជា ក៍​បា​ន្លែ​ង​ថា ហាង​កាហ្វេ​ថ្មី​នេះ ជា​កន្លែង​ជួបជុំគ្នា​ដើម្បី​ផ្សារភ្ជាប់​និង​បង្កើន​ភាព​ជិត​ស្និ​ទ្ឋ​រវាង​អតិថិជន​គ្រប់​ស្រទាប់ ដើម្បី​ទំនាក់ទំនង​ការងារ ក៍​ដូចជា​កិច្ចការជំនួញ​ផ្សេងៗ ព្រោះថា​ទីកន្លែង​ធំ​ទូលាយ មាន​ផាសុខភាព មាន​បុគ្គលិក​រួសរាយ​រាក់ទាក់​ចាំ​ទទួល​។ ក្រុមហ៊ុន​ប្តេជ្ញា រួមចំណែក​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​ដែល​កំពុង​ត្រូវការ​ជំនួយ ដោយហេតុថា ក្នុង​បណ្តា​ឆ្នាំកន្លងមក​ក្រុមហ៊ុន​ក៍បាន​រួមសហកា​រ​ចូលរួម​ក្នុង​ការងារ​សង្គម មាន​ការដាំ​កូនឈើ សំអាត​បរិស្ថាន និង​ផ្តល់​អណ្តូងទឹក​សម្រាប់​ប្រើប្រាស់​ដល់​អ្នកភូមិ​ជាង​៣០០​នាក់​នៅក្នុង​ទូទាំងប្រទេស​ផងដែរ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម