ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងែទី ២៨ តុលា ២០២៣ នេះ ព្រះគ្រូ ផលធរោ ផុន សុផល ព្រះចៅអធិការវត្តសិរីមង្គល ហៅវត្តគោកបន្ទាយ ស្ថិតនៅភូមិគោកបន្ទាយ បានចែកទេយ្យទាន និងបច្ច័យ ជូនដល់ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋជួបការ លំបាក ចំនួន ២៤ គ្រួសារ មកពីតាមបណ្តាភូមិ ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ព្រះអង្គ មានសង្ឃដិកាបន្តថា ទេយ្យទានដែលចែកជូន ក្នុងពេលនេះ មានតិចតួច ក៏ប៉ុន្តែអាចជួយដោះស្រាយជីវភាពរស់នៅ របស់ញាតិញោម ពុទ្ធបរិស័ទ បានមួយរយៈ ពេល ផងដែរ ដោយក្នុង ១គ្រួសារៗ ទទូលបានអង្ករ ចំនួន ២៥ គីឡូក្រាម មី១កេស ទឹកត្រី ទឹកសុីអុីវ ទឹកដោះគោ ភេសជ្ជៈ ក្រមា ស្ករស សៀង និងបច្ច័យ ៥ មុឺនរៀល ។ នៅក្នុងឱកាសចែកទេយ្យទាន ពេលនេះ មានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិ ឃុំ មេប៉ុស្តិរដ្ធបាលឃុំ ព្រមទាំងអាចារ្យ គណៈកម្មការវត្តផងដែរ ។ V / N