ដោយៈ តារារិទ្ធ / ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា បេសកកម្មរំដោះមីនរបស់កម្ពុជា និងទទួលបានការគាំទ្រ ជាបន្តបន្ទាប់ទៀត ពីវិស័យឯកជនដៃគូអភិវឌ្ឍ​បណ្ដាប្រទេសជា មិត្ត និងអង្គការជាតិ-អន្តរជាតិ។

សម្ដេចធិបតី បានបង្ហាញក្ដីសង្ឃឹមនេះ ធ្វើឡើងនៅក្នុងពិធី សម្ពោធអគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នេះ។

សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះការចូលរួមជាវិភាគទាន និងការគាំទ្រគ្រប់ ​រូបភាពទាំងអស់ ពីវិស័យឯកជន ដៃគូអភិវឌ្ឍ​បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ -អន្តរជាតិ ដែលបានរួមចំណែកធ្វើឲ្យកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ហើយយើងបានរួមគ្នាធ្វើ ហើយយើងត្រូវខិតខំបន្តធ្វើ ឲ្យសម្រេចបាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋយើង ដីរបស់យើង ក្លាយទៅជាកន្លែង ដែលមិនមានរងហានិភ័យ ដោយសារគ្រាប់មីន ។

សម្តេច បានបន្តថា វិភាគទាន និងការគាំទ្រទាំងនេះ គឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លា និងគួរឲ្យកោតសរសើរទាំង សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វាជាមោទនភាពរបស់កម្ពុជា មិនត្រឹម តែដោះខ្លួនឯងប៉ុណ្ណោះទេ គឺបានជួយទៅដល់ នៅតាមបណ្ដាប្រទេសនានាផងដែរ ក្នុងការបោសសំអាតមីន ៕/V/r