ដោយៈ គង់ហេង/ កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រយៈពេលពីរថ្ងៃ នៃពិធីប្រណាំងទូក ង បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៌
ផលិតផល នៅក្រុងកំពង់ចាម មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្ត សប្បាយប្រមាណជាង ៥០ ម៉ឺននាក់។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងទៀតថា នៅថ្ងៃដំបូងថ្ងៃទី ២៨ តុលា មានភ្ញៀវទេសចរ មកពីគ្រប់ទិសទី បានមកចូលរួម ទស្សនាកម្សាន្ត ការប្រណាំងទូក ង និងតាំងពិព័រណ៍ សរុបចំនួន ១៥៧.៤៦៥ នាក់ និងចូលដល់ថ្ងៃទី២ ត្រូវនឹងថ្ងៃទី ២៩តុលា មានភ្ញៀវចូលរួមទស្សនា ការប្រណាំងទូក ង បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ផលិតផល សរុបចំនួន ៣៥១.៦០៨ នាក់ ច្រើនជាងថ្ងៃទី១។
លោកបានបន្តថា ដូច្នេះសរុបភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាកម្សាន្ត ពិធីផ្សេងៗ ចំនួន ពីរ ថ្ងៃ ក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សាឆ្នាំ២០២៣ នេះមានចំនួន ៥០៩.៦០៨ នាក់៕ V / N