ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឃូ​សៗ​

​ឧទានសព្ទ​

​សូរ​ឮ​ដោយ​គោះ​, ដោយ​ក្អក​ស្ងួត ( ម​. ព​. គឃូស ផង ) ។​

​ដងកន្ទុយ​

​នាមសព្ទ​

​តួ​កន្ទុយ​នៃ​សត្វចតុប្បាទ​ប្រភេទ​ខ្លះ​មាន​គោ​, ក្របី​ជាដើម ដែលមាន​សក់កន្ទុយ​ដុះ​នៅ​ខាងចុង ( ម​. ព​.​វាលៈ​, វាលធិ និង សក់កន្ទុយ ផង ) ។​

​ធឺ​

​នាមសព្ទ​

( យ​. ) បែប​, យ៉ាង​, មុខ​
​មួយ​ធឺ​, ពីរ​ធឺ​; ធឺល្អ​, ធឺអាក្រក់​, របស់​នេះ​មាន​ប៉ុន្មាន​ធឺ ?

​មញ្ជេដ្ឋ​

(​ម័​ញ​-​ជេ​ត​-​ឋៈ ឬ –​ជេ​ត​)

គុណសព្ទ​

( បា​. ; សំ​. ម​ញ្ជិ​ឞ្ឋ ) ដែលមាន​សម្បុរ​ហង្សបាទ គឺមាន​សម្បុរ​ក្រហម​ប្រឿង​
​ព័ណ៌​ម​ព្ជោ​ដ្ឋ ( ព័ណ៌​ខ្លឹម​ស្បែង ) ។​

​ហប់​

​គុណសព្ទ​

​ដែលមាន​របាំង​រាំងផ្លូវ​ខ្យល់ ពុំ​សូវ​មាន​ខ្យល់​ចេញចូល​
​ទី​ហប់​, កន្លែង​ហប់​ខ្យល់ ។​

នាមសព្ទ​

​ប៉ែក​ផ្ទះ​ពី​ខាងមុខ​ឬ​ពី​ខាងក្រោយ​បំផុត​ដែល​ត​ភ្ជាប់​ពី​មេដំបូល មានចែង​ឆ្វេង​ស្តាំ​
​ផ្ទះ​រោង​មាន​ហប់​មុខ​, ផ្ទះ​មាន​ហប់​មុខ​ហប់​ក្រោយ ។​

​កិរិយាសព្ទ​

​ឆ្ពុង​របស់​អយោម័យ​ឲ្យ​នៅក្នុង​កម្ដៅភ្លើង​ដើម្បី​មិន​ឲ្យ​ច្រែះ​ចាប់​
​ហប់បាត្រដែក ។​
​ដុត​របស់​លោហម័យ​ឲ្យ​រលាយ​ក្នុង​ពុម្ព​ដើម្បី​ភ្ជិត​ស្នាម​ប្រេះឆា​ឬ​ស្នាម​បែក​
​ហប់ផ្តិលបែក ។​
​ចាប់​ផ្អោប​សរសៃ​ធ្មៃ​, សរសៃ​ជក់​ត្នោត​ជាដើម ត្រកួញ​ដើម្បី​វេញខ្សែ​
​ហប់ជក់ត្នោត ។​