ដោយ៖តារារិទ្ធ/កំពង់ស្ពឺ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថា៖នាពេលខាងមុខនេះរាជរដ្ឋាភិ បាលនឹងសាកល្បងបំពាក់ ប្រព័ន្ធបច្ចេកវិទ្យានៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវដើម្បីឱ្យពលរដ្ឋស្នើសុំការផ្តល់សេវាសាធារណៈតាមឌីជីថលដោយខ្លួនឯងដើម្បីជំរុញការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ​និងកាត់បន្ថយការចំណាយនិងពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនិង សមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបច្ចុប្បន្ននេះការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមានភាព​ល្អប្រសើរហើយប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញការផ្តល់សេវាសាធារណៈកាន់ តែល្អប្រសើរថែមទៀត ហើយប្រព័ន្ធបច្ចេកវិទ្យានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋនៅពេលចង់ធ្វើ អ្វីមួយមិនចាំបាច់មកដោយផ្ទាល់នោះទេ ប្រជាពលរដ្ឋអាចស្នើសុំតាមទូរសព្ទដៃបានតែម្តង ។

សម្តេចធិបតីបានឲ្យដឹងថាជំហានដំបូងរាជរដ្ឋាភិបាលនឹងបង្កើននិងសាកល្បងនៅខេត្តតាកែវបង្កើតកន្លែងមួយគឺមជ្ឈមណ្ឌល​បច្ចេកវិទ្យាដើម្បីប្រជាពលរដ្ឋយកចុះឈ្មោះឬបំពេញ បែបបទស្នើសុំ​សេវាអីមួយចំនួនពីថ្នាក់ខេត្ត ។ ជួនកាលគាត់មិនបាច់មកទេគាត់ដាក់តាមហ្នឹងហើយចាំជិះមកទទួលឬមួយក៏ផ្ញើទៅដល់ ។ ព្រោះឥឡូវបច្ចេកវិទ្យាយើងមានហើយកាត់ បន្ថយពេលវេលានិងចំណាយរបស់បងប្អូនឡើងមកខេត្ត ។ ការធ្វើទំនើបកម្មលើការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនេះស្របពេលបច្ចុប្បន្ននេះនៅតាមបណ្តាភូមិស្រុកនានាសុទ្ធ តែមានអ៊ីនធើណេតប្រើ ,ហើយការធ្វើទំនើបកម្មនេះគឺធ្វើមិន មែនធ្វើឱ្យតែល្អមើលនោះទេគឺធ្វើដើម្បីបម្រើប្រជាពលរដ្ឋ ។​ ហេតុដូច្នេះហើយទាមទារនូវការបង្កើនសមត្ថភាពនិងរបៀប របបការងារដល់មន្រ្តី​ដើម្បីធានានូវការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាហើយនេះគឺជាការពង្រឹងមូលដ្ឋាននៅក្នុងអាណត្តិនេះ៕