ខេត្តពោធិសាត់​នឹងធ្វើ​ម្ចាស់ផ្ទះ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ពង្រឹង​ការអនុវត្ត​អនុសញ្ញា ស៊ី​-​ដ​

1206
ចែករម្លែក

ដោយ ព​.​ស​. / ភ្នំពេញ​: ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ឧបត្ថម្ភ​ដោយ​ថវិកាជាតិ តាមរយៈ​កម្មវិធី PB បានជ្រើសរើស​យក​ខេត្តពោធិ៍សាត់​ជា ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការ វិភាគ​លើ​ការអនុវត្ត​គោលនយោបាយ ឆ្លើយតប​ទៅនឹង​អនុ សញ្ញា ស៊ី ដ នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​។​

​លោកស្រី ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​សមាជិការ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី បាន​ថ្លែងថា សិក្ខាសាលា​នេះ មាន​សិក្ខាកាម ៣៥​នាក់ ជា​ថ្នាក់ដឹកនាំ​មន្ទីរ និង​ការិយាល័យ​កិច្ចការនារី​មកពី​ខេត្តបាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប កណ្ដាល រាជធានី​និង​ខេត្ត ពោធិ៍សាត់​។ មាន​គោលបំណង​បង្កើន​ការយល់ដឹង​ដល់​មន្ត្រី ដែលមាន​ការពាក់​ព​ន្ធ័ បាន​យល់​ពី​សារៈសំខាន់​និង​ភាព​ចាំ បាច់​ក្នុង​ការវិភាគ វាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​ការអនុវត្ត គោលនយោបាយ​ជាតិ ពាក់ព័ន្ធ​នឹង​ស្ត្រី ដែលមាន សង្គតិភាព ពិនិត្យ​ទិដ្ឋភាព​រួម​និង​ឥទ្ធិពល​នៃ​ថវិកា កំណត់​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ពង្រឹង​ការអនុវត្ត​អនុសញ្ញា ស៊ី ដ ក្នុងការ​ការពារ​ស​ស្ត្រី ឆ្ពោះទៅ​សម្រេចបាន​សមភាព​យេនឌ័រ ដែលជា​គោលដៅ របស់​រាជរដ្ឋាភិបាល កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម