ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រ សាសន៍ថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លានិងសំខាន់សម្រាប់វិស័យទេសចរណ៍ វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ ។
សម្តេចធិបតីបានបង្ហោះសារនៅក្នុងហ្វេ សបុកផ្លូវការនាព្រឹកថ្ងៃទី៣១ ខែ តុលា ២០២៣ នេះថា៖”អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា២០២៣ដែ លមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ៧០០ហិកតាមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្តនិង៥១គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ“វប្បធម៌ធម្មជាតិនិងភាពឆ្លាតវៃ”។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរមានលំដាប់ថ្នាក់នៃការហោះ ហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing 747 និង Airbus A340 ធ្វើការចុះចតបានដោយ នឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេនលខ្លីនិង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។
កាលានុវត្តភាពថ្មីនេះនឹងក្លាយជាសក្តានុ ពលស្រូបទាញដ៏ខ្លាំងក្លានិងសំខាន់ស ម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀម រាបនិយាយដោយឡែកព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេសនិយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិនក៏ ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលនដ្ឋានដល់ប្រជាពលរដ្ឋ។
ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២“មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសា ស្ត្របញ្ចកោណ-ដំណាក់កាលទី១ហើយ ក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២នៃបញ្ច កោណទី២ដោយផ្តោតលើការលើកកម្ព ស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងឡូជីស្ទិកដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើ នប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រកា រកសាងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ ន្ធថ្មីៗ ៕