រដ្ឋាភិបាល​លោកខាងលិច​ព្រមាន​ពលរដ្ឋ​ខ្លួន កុំឱ្យ​ធ្វើដំណើរ​ទៅ​ភាគខាងត្បូង​ហ្វីលីពីន​

1466
ចែករម្លែក

​បណ្តា​រដ្ឋាភិបាល​លោកខាងលិច​ព្រមាន​ពលរដ្ឋ​ខ្លួន កុំឱ្យ​ធ្វើដំណើរ​ទៅ​ភាគខាងត្បូង​ហ្វីលីពីន ដោយ​លើក​ហេតុផល​ថា មានការ​កើនឡើង​ការ​គំ​មរាម​កំហែង​វាយប្រហារ​ភេ​វក​ម្ម និង​ចាប់ពង្រត់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​។​

​ការព្រមាន​ថ្មីៗ​ពី​ចក្រភព​អង់គ្លេស កាណាដា និង​អូស្ត្រាលី ត្រូវ​បានចេញ ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បន្ត​ប្រើ​ច្បាប់​យោធា​នៅ​ទូទាំង​តំបន់​ភាគខាងត្បូង​នៃ​កោះ​មិន​ដា​ណាវ​រហូតដល់​ដំណាច់​ឆ្នាំនេះ ដើម្បី​លុបបំបាត់​ក្រុម​សកម្មប្រយុទ្ធ​។​

​ការផ្តល់​ដំបូន្មាន​របស់​កាណាដា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤ គឺ​ព្រមាន​កុំ​ឱ្យទៅ​ផ្នែក​ណាមួយ​ឱ្យសោះ​នៃ​កោះ​មិន​ដា​ណាវ លើកលែង​ទីក្រុង ដា​វ៉ៅ ដែលជា​ទីក្រុង​ធំ​បំផុត​នៅ​ភាគខាងត្បូង​។

​រដ្ឋាភិបាល​កាណាដា​និយាយថា “​មាន​ហានិភ័យ​វាយប្រហារ​ភេរវកម្ម​និង​ចាប់ពង្រត់​ខ្ពស់​ណាស់​នៅ​តំបន់​នេះ​”​។​

​កាណាដា​ក៏​ព្រមាន​ដែរ​ថា ប្រជាជន​គួរ​ទៅលេង​តែ​ទីក្រុង​ដា​វ៉ៅ​បាន​ហើយ ជាទី​ដែល​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ផ្សារ​រាត្រី​ពោរពេញ​ដោយ​មនុស្ស​កាលពី​ឆ្នាំមុន​បាន​ឆក់យក​ជីវិត​មនុស្ស ១៥ នាក់ ប្រសិនបើ​ចាំបាច់​។

​កោះ​មិន​ដា​ណាវ​គឺ​ស្មើ​១​ភាគ​៣​នៃ​ទឹកដី​ហ្វីលីពីន និង​ជាទី​កន្លែង​រស់នៅ​របស់​ប្រជាជន ២០ លាន​នាក់​។ តំបន់​នេះ​បាន​ញាំញី​ដោយ​ជម្លោះ​រាប់​ទសវត្សរ៍ ជាមួយ​ក្រុម​ផ្តាច់ខ្លួន​មូស្លីម​និង​ក្រុម​កុំម្មុយនីស្ត ធ្វើសង្គ្រាម​ផ្តាច់​ទឹកដី​នៅ​ទីនោះ និង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​តូចៗ​ដែល​គេ​ស្គាល់​ថា អា​ប៊ូ​សៃ​យ៉ា​ហ្វ បាន​បើក​ប្រតិបត្តិការ​ចាប់ជំរិត​ទារ​យកប្រាក់​ពី​ទីនោះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

អង់គ្លេស កាណាដា និង​អូស្ត្រាលី ព្រមាន​ពលរដ្ឋ​ខ្លួន​កុំ​ឱ្យទៅ​ភាគខាងត្បូង​ហ្វីលីពីន លើកលែង​ក្រុង​ដា​វ៉ៅ

ទីតាំងផ្សាយពាណិជ្ជកម្ម