​អេ​ឡិច​ចាន់​ត្រា​ទៅ​លំហែរ​កាយ​លើ​នាវា​ដ៏​ធំ​នៅ​អូស្ត្រាលី​

1430
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ជា​ឱកាស​សម្រាប់​សម្រាកលំហែ​រ​ពី​ការងារ ដែល​រវល់​ស្ទើរតែ​ពេញ​មួយឆ្នាំ តារាចម្រៀង​អេ​ឡិច​ចាន់​ត្រា​បាន​ចំណាយ​ប្រាក់​ប្រហែល​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អូ​ស្រា្ត​លី​ជាមួយ​ម្តាយមីង​ពៅ​របស់ខ្លួន​កាលពីដើម​ខែកក្កដា​២០១៨​កន្លងមកនេះ​។​ក្នុង​គោលបំណង​ទៅធ្វើ Surpise ខួបកំណើត​បងស្រី​ធម៌​ដែល​រស់នៅ​ទីនោះ​(​អូស្ត្រាលី​)​ផង និង​នាំ​មីង​ពៅ​ដើរលេង​ផង​។​

​តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​តារាចម្រៀង អេ​ឡិច ចាន់​ត្រា បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​នៅលើ​នាវា​ដ៏​ធំ នៅក្នុង​ប្រទេស​អូស្ត្រាលី​។ ដែល​អាច​ផ្ទុក​ចំណុះ​មនុស្ស​រហូតដល់ ៥​ពាន់​នាក់ និង​មាន​ផ្គត់ផ្គង់​សព្វបែបយ៉ាង មាន​ទាំង​កន្លែង ផ្សារ​ទំនើប ក្លិប​កម្សាន្ដ ភោជនីយដ្ឋាន pub bar gym​។

​សូម​រំលឹកថា តារាចម្រៀង អេ​ឡិច ចាន់​ត្រា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ដើមខែ កក្កដា ២០១៨​ជាមួយនឹង​ម្តាយមីង​ពៅ​ដើម្បី​សម្រាកលំហែរ​អារម្មណ៍​។​ស្រប​ពេលដែល​ការងារ​ចេញ​ច្រៀង​តាម​រោងការ​ត្រូវបាន​រយាល​ដៃ មិនសូវ​សម្បូរ​កម្មវិធី​ព្រោះ​ដល់​រដូវវស្សា​។ តាម​ការគ្រោងទុក អេ​ឡិច អាច​នឹង​វិល​មកវិញ នា​ដំណាច់​ខែសីហា​ឆ្នាំ​២០១៨ នេះ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម