​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៨​សីហា​ស្លាប់​៣​នាក់​របួស​៥​នាក់

829
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៦​លើក​(​យប់​៣​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ របួសធ្ងន់ ៤​នាក់​(​ស្រី​ម្នាក់​របួសស្រាល​ម្នាក់​(​ស្រី​)​។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ។​ក្នុងនោះ​មាន​ម៉ូតូ ៥​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ២​គ្រឿង និង​ត្រាក់ទ័រ ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​៤​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើកស្លា​ប់ម្នាក់​,​មិន​គោរព​សិទ្ធិ ៣​លើកស្លា​ប់ម្នាក់​និង​កត្តា​យាន ១​លើកស្លា​ប់ម្នាក់​។​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៨ គឺ​ថ្ងៃទី​១-៨ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៦២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៤​នាក់ របួស​សរុប ៨៥​នាក់ របួសធ្ងន់ ៥៣​នាក់ របួសស្រាល ៣១​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៨​សីហា​ស្លាប់​៣​នាក់​របួស​៥​នាក់​