​កម្លាំង​កងរាជអាវុធហត្ថ​និង​គយ​ឆែកឆេរ​ឃ្លាំង​សង្ស័យ​មាន​ទំនិញគេចពន្ធ​

845
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង​សង្ស័យ​មាន​ទំនិញ​ឫ​របស់​អ្វីមួយ​ដែល​អត់​ច្បាប់​ទើប​ឃើញ​មាន​កម្លាំង​អាវុធហត្ថ​និង​គយ​ចុះមក​ត្រួតពិនិត្យ​ដល់​កន្លែង​តែម្តង​។​ករណីនេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវ​បេតុង​២៨​គ្រួសារ​ភូមិ​រោងចក្រ​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​កាលពី​ម៉ោង​១២​និង​៣០
​នាទី​ថ្ងៃទី​០៨​សីហា​២០១៨​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​ទីតាំង​ក្នុង​ឃ្លាំង​ខាងលើ​គឺ​មិនដឹងថា​មាន​ទំនិញ​អ្វីខ្លះ​ទេ​ដោយ​យូៗ​ឃើញ​មាន​រថយន្ត​ធុន​ធំៗ​ចេញចូល​ម្តង​។​ជាមួយ​នោះ​ឃើញតែ​បិទទ្វារ​ឃ្លាំង​និង​របង​ខាងក្រៅ​ជិតឈឹង​រហូត​។​លុះដល់​ថ្ងៃ​ខាងលើនេះ​ស្រាប់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះមក​តែម្តង​។​
​ការ​ចុះមក​ទីតាំង​ខាងលើនេះ​គឺ​គេ​មិនបាន​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ឬក៏​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ឡើយ​។​សូម្បី​ក្រុម​អ្នកយកព័ត៌មាន​ក៏​មិន​អនុញ្ញាតឱ្យ​ចូលទៅក្នុង​បរិវេណ​ឃ្លាំង​នោះដែរ​។​ដោយ​បិតទ្វារ​ស្ងាត់ៗ​នៅតែ​ខាងក្នុង​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​ករណី​កម្លាំង​ដែល​ចុះមក​ឆែកឆេរ​និង​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ឃ្លាំង​ខាងលើ​ភ្នាក់ងារ​ព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ឬក៏​សាកសួរ​ព៌​ត៌មាន​លម្អិត​នៅក្នុង​ឃ្លាំង​ដែល​គយ​ចុះមក​បានឡើយ​ដោយ​អត់​មាន​អ្នក​សហការ​ណ៍​ជាមួយ​សូម្បី​សមត្ថកិច្ច​ឬ​ក៍​អាជ្ញាធរ​មូលដ្ឋាន​៕S/​
កម្លាំងកងរាជអាវុធហត្ថនិងគយឆែកឆេរ(wrapped)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ