បុរស​ម្នាក់​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពេល​ផ្សា​ឡាន​នៅ​ស្រុក​បាណន់​

1434
ចែករម្លែក

ដោយ : ​គ្រញូង​/​បាត់ដំបង : ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះទៅ​ចោមរោម​មើល​និង​ពិនិត្យ​សាកសព​បុរស​ម្នាក់​ដែល​ឆក់​ខ្សែភ្លើង​ក្នុងពេល​កំពុង​ផ្សា​រថយន្ត​។​ហេតុការណ៍​នេះ​កើតឡើង​​កាលពី​ម៉ោង​៤​កន្លះ​រសៀល​ថ្ងៃទី​៨ ​ខែសីហា ​​ឆ្នាំ​២០១៨​ នៅ​ចំណុច​ក្រុមទី​ ៤ ​ស្ថិតក្នុង​​ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​។​

លោក​អនុសេនីយ៍ឯក​រើ​យ ចំរើន មេ​បញ្ជា​​ការ​រ​រង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ឈ្មោះ​អឿង ឯល ហៅ​ញ៉​ញ់​ភេទ​ប្រុស​អាយុ​31​ឆ្នាំ មុខរបរ​កម្មករ​ជាង​ឡាន​រស់នៅ​ភូមិ​សំណាញ់​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​។​

លោក​មេបញ្ជាការរង​បានបញ្ជាក់​ថា ​មូល​​ហេតុដែល​បុរស​នោះ​ស្លាប់​ដោយសារ​នៅពេល​កំពុង​ផ្សា​ឡាន​ស្រាប់តែ​ឆ្លង​ចរន្ត​ម៉ូ​ទ័​រ​ស្វាន​បណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ ក្រោយ​ធ្វើ​កោសល្យវិច្ច័យយ​រួច​សមត្ថកិច្ចបាន ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម