ស្ត្រី​អូស្ត្រាលី​ម្នាក់​ឈ្នះ​ពានរង្វាន់​មួយ​សម្រាប់​ការផ្លាស់ប្តូរ​រាងកាយ បន្ទាប់ពី​ស្រក ៩០,៥ គីឡូក្រាម​

1195
ចែករម្លែក
  • 40
    Shares

​ស្ត្រី​ម្នាក់ ដែល​វេជ្ជបណ្ឌិត​ព្រមាន​ថា​នាង​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការស្លាប់​មុន​អាយុ​ដ៏​លឿន​នោះ បាន​ស្រក​ទម្ងន់​ដល់​ទៅ ៩០,៥ គីឡូក្រាម​ដើម្បី​ឈ្នះ​តំណែង​ជើង​ឯកនៃ​ការផ្លាស់ប្តូរ​រាងកាយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ news.com.au ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​សីហា​នេះ​។​

​នាង​វើ​រ៉ូ​នី​កា ខូ​ល​បឺត (Veronica Colbert) អាយុ ៣៣ ឆ្នាំ​មកពី​ទីក្រុង​ប្រ៊ី​ស​បេន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការព្យាករណ៍​ដ៏​តក់ស្លុត​នេះ​កាលពី ៣ ឆ្នាំមុន បន្ទាប់ពី​ជួប​ការលំបាក​ក្នុងការ​ដកដង្ហើម​និង​វិលមុខ​។​

​កាលពី​ប៉ុន្មាន​ខែ​មុននេះ ខណៈ​កំពុងមាន​ទម្ងន់ ១៥០ គីឡូក្រាម គ្រូពេទ្យ​បាន​សួរ​នាង​ថា​តើ​នាង​ពិចារណា​វះកាត់​សម្រក​ទម្ងន់​ទេ អំឡុងពេល​ណាត់ជួប​និយាយ​អំពី​បញ្ហា​មិន​ទាក់ទង​គ្នា​មួយ​។​

​ដោយនៅ​ចងចាំ​ពី​ពាក្យ​ព្យាករណ៍​ដ៏​រន្ធត់​នោះ នាង​បានជ្រើសរើស​យក​ការវះកាត់​ក្រពះ បន្ទាប់ពី​ព្យាយាម​តម​អាហារ​យ៉ាង​ខ្លាំងក្លា​និង​ខំ​ហាត់ប្រាណ​ហើយ​នៅតែ​មិនបាន​ជោគជ័យ​នាពេល​កន្លងទៅនេះ​។​

​ដោយសារ​យកចិត្តទុកដាក់​លើ​ការ​ញ៉ាំ​ចំណី​ដោយ​ប្រុងប្រយ័ត្ន ការហាត់​ប្រាណ និង​ការ​សម្រក​ទម្ងន់​តិចៗ នាង​បាន​យកឈ្នះ​លើ​គោលដៅ​សម្រក​ទម្ងន់​របស់​នាង ប៉ុន្តែ​បាន​បន្សល់​នូវ​ស្បែក​យារ​លើ​ក្បាលពោះ​។​

​ដំបូង​នាង​ចាត់ទុកថា​វា​ជា “​សញ្ញា​សម្គាល់​នៃ​កិត្តិយស​” ប៉ុន្ដែ​យូរៗ​ទៅ​វា​បាន​ក្លាយជា “​ការ​រំលឹក​ដ៏​ក្រៀមក្រំ​” អំពី​ការខូចខាត​ដែល​នាង​បានធ្វើ​មកលើ​រាងកាយ​របស់​នាង​។​

​កាលពី ៥ ខែ​មុន នាង​បាន​វះកាត់​ស្បែ​កយារ​ធ្លាក់​ទាំងនោះ​ចោល ដោយមាន​ទម្ងន់​សរុប ៥ គីឡូក្រាម​ឯណោះ​។ ហើយ​នាង​បាន​បន្ត​សម្រក​ទម្ងន់រ​ហូត​នៅសល់​ត្រឹម ៥៩,២ គីឡូក្រាម និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុងការ​ប្រកួតប្រជែង​ដណ្តើមយក​ជើងឯក​ខាង​ផ្លាស់ប្តូរ​រាងកាយ​នៅ​រដ្ឋ​ឃ្វី​នស៍​លែ​ន​៕ ដោយ៖ កញ្ញាដាលីស

នាង​វើ​រ៉ូ​នី​កា ខូ​ល​បឺត ទទួលបាន​ពានរង្វាន់​សម្រាប់​ការផ្លាស់ប្តូរ​រាងកាយ​របស់​នាង

ទីតាំងផ្សាយពាណិជ្ជកម្ម