ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​នៅ​ស៊ី​រី គិត​ជា​ប្រាក់​អស់​ជាង​៣៨៨​ពាន់​លាន​ដុល្លារ​

3083
ចែករម្លែក

ជម្លោះឥតឈប់រយៈ៧ឆ្នាំនៅប្រទេសស៊ីរី បានបង្កការបំផ្លិចបំផ្លាញហិនហោចដែលអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា គឺអស់ទឹកប្រាក់ជិត៤០០ពាន់លានដុល្លារ។

តួលេខនេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរយៈពេល២ថ្ងៃរបស់ក្រុមអ្នកជំនាញស៊ីរីនិងអន្តរជាតិជាង៥០នាក់នៅប្រទេសលីបង់ ដែលរៀបចំដោយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីខាងលិច (ESCWA) ។

គណៈកម្មការESCWAនេះ បាននិយាយថា “បរិមាណនៃការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ត្រូវបានប៉ាន់ប្រមាណថាមានចំនួនច្រើនជាង៣៨៨ពាន់លានដុល្លារ ។

គណៈកម្មការESCWAនេះ បាននិយាយថា តួលេខនេះមិនបានរាប់បញ្ចូលការបាត់បង់មនុស្សដែលបណ្តាលមកពីការស្លាប់ឬការបាត់បង់សមត្ថភាពមនុស្សនិងកម្លាំងការងាររជំនាញដោយសារការរត់ភៀសខ្លួន ដែលត្រូវបានចាត់ទុកថាជាអ្នកបង្កើតឬជាកម្លាំងដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចស៊ីរី” ។

មនុស្សជាងពាក់កណ្តាលនៃប្រជាជនស៊ីរីនៅមុនពេលសង្រ្គាមស៊ីរី បានភៀសខ្លួនចេញពីប្រទេសឬត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសនេះ អស់រយៈពេល៧ឆ្នាំមកហើយ៕ដោយ:សុខា/sn

អគារជាច្រើនត្រូវបានបំផ្លាញនៅភូមិ Zardana នៅខេត្តIdlib ដែលភាគច្រើនគ្រប់គ្រងដោយក្រុមឧទ្ទាម បន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៨