Views: 48 Post navigation បណ្តាប្រទេសអារ៉ាប់ ដែលបានធ្វើឱ្យមានប្រក្រតីភាពឡើងវិញឬកំពុងពិចារណាកែលម្អទំនាក់ទំនងជាមួយអ៊ីស្រាអែល កំពុងស្ថិតក្រោម សម្ពាធកាន់តែខ្លាំងឡើងពីសាធារណជនឱ្យកាត់ផ្តាច់ទំនាក់ទំនងទាំងនោះចោលវិញ ដោយសារតែសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។នៅពេល មនុស្សរាប់ម៉ឺននាក់បានដើរតាមផ្លូវក្នុងទីក្រុងរ៉ាបាត (Rabat) និងទីក្រុងផ្សេងទៀតរបស់ម៉ារ៉ុកដើម្បីគាំទ្រដល់ប៉ាឡេស្ទីន។ នៅប្រទេសបារ៉ែន ដែលជាប្រទេសស្ទើរតែមិនអនុញ្ញាតឱ្យមានការតវ៉ា ប៉ូលិសបានឈរយាម ខណៈដែលមនុស្សរាប់រយនាក់បានដើរដង្ហែកាលពីខែមុន ដោយគ្រវីទង់ជាតិនិងប្រមូលផ្តុំគ្នានៅមុខស្ថានទូតអ៊ីស្រាអែលនៅទីក្រុងម៉ាណាម៉ា (Manama)។ ក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសលោក អ៊ែនថូនី ប្លីងកិន នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនិងហ្ស៊កដានីក្នុងសប្តាហ៍នេះ ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សានិងការរិះគន់ពីអន្តរជាតិចំពោះសង្គ្រាមនេះកាន់តែពុះកញ្ជ្រោលខ្លាំង។