ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សូមបងប្អូនទុកចិត្តគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតឱ្យគណបក្សប្រជា ជនកម្ពុជាគឺមិនខុសទេ ។។សម្តេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិត មកពីបណ្តារោងចក្រហគ្រាស ចំនួន ២៩ក្នុងខេត្តកណ្តាលនៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចធិបតីបានបញ្ជាក់ថា គណបក្សចេញគោលនយោបាយដើម្បីរដ្ឋាភិបាលដឹកនាំ។ជាប្រទីបបំភ្លឺផ្លូវ។ អ្វីដែលរាជរដ្ឋា ភិបាលធ្វើនិងបន្តធ្វើ គឺដើម្បីបុព្វហេតុតែមួយគត់គឺជាតិនិងប្រជាជនរបស់យើង ។ ធ្វើយ៉ាងណាឱ្យជីវភាពប្រជា ពលរដ្ឋរបស់យើងកាន់តែល្អប្រសើរ ។ប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនារបស់ប្រទេសដែលធ្វើឱ្យប្រទេសយើងកាន់តែរឹងមាំ។ រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ។
ក្នុងឱកាសនេះសម្ដេចធិបតីក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាលដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕សរន