ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣បានណែនាំដល់ក្រសួង ការងារសហការជាមួយវិស័យឯកជនដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីគោលនយោបាយនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១៨​ ០០០ នាក់មកពីបណ្តារោងចក្រហគ្រាស ចំនួន ២៩ ក្នុងខេត្តកណ្តាលសម្តេចធិបតីបានបញ្ជាក់ថា គោលនយោបាយដែលយើងដាក់ចេញសម្រាប់បណ្ដុះបណ្ដាលបងប្អូនប្រជា ពលរដ្ឋមួយលានប្រាំសែននាក់ គឺផ្ដោតទៅលើយុវជនកូនចៅប្រជាពលរដ្ឋអាយុ ១៥ ឆ្នាំឡើង។ហ្នឹងហើយអ្នកដែលត្រូវទទួលផល ។ ចំពោះបងប្អូនកម្មករកម្មការិនីក៏អាចទទួលផលបានដែរជាពិសេសធ្វើយ៉ាងណាជួយសម្រួលភាពងាយស្រួលដល់កម្មករ កម្មការិ នីដែលកំពុងបំពេញការងារតាមរោងចក្រសហគ្រាសនានាអាចមានពេលវេលាគ្រប់គ្រាន់ទទួលបានការបណ្ដុះបណ្ដាលនេះសំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កម្មករ ។
សម្តេចបន្តថា នៅក្នុងរោងចក្រមួយបងប្អូនមិនបាច់ប្ដូរការងារក៏ដោយ តែបងប្អូនក៏អាចទទួលបណ្ដុះបណ្ដាលបន្ថែមនៅមុខជំនាញ ដើម្បីឡើងតួនាទី,ឡើងសមត្ថភាព,ឡើងប្រាក់ខែរបស់ខ្លួន។ការបណ្ដុះបណ្ដាលនេះ គឺមិនបង់លុយទេហើយទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែ ២៨ ម៉ឺនរៀលបន្ថែមទៀតសម្រាប់អ្នកមានបណ្ណក្រីក្រ,ជាកូនចៅប្រជាពលរដ្ឋក្រីក្រ។

សម្ដេចធិបតីបន្តថាយើងចង់បង្រៀនបងប្អូនឱ្យចេះស្ទូចត្រីជាជាងយើងឱ្យត្រីតែគាត់ហូប។យើងក៏អាចរៀបចំនៅរៀនពេលយប់នៅចុងសប្តាហ៍ដើម្បីឱ្យបងប្អូនកម្មការិនីយើងអាចទៅរៀនបាន។សម្តេចបន្តថា ថវិកាបានត្រៀមហើយរាប់រយលានដុល្លារដើម្បីបណ្ដុះ បណ្ដាលកូនចៅប្រជាពលរដ្ឋរបស់យើង។ហ្នឹងហើយគឺជាបក្ខពួករបស់រដ្ឋាភិបាល។

សម្តេចធិបតីបន្តឱ្យដឹងថា​ មានមុខជំនាញ ៣៨នៅក្នុងវិស័យចំនួន១០ ។មានមុខជំនាញ ៣៨ សម្រាប់បងប្អូនជ្រើសរើស។ការងារបណ្ដុះបណ្ដាលនេះយើងដាក់ទិសដៅ ” ចប់ចេះមានការងារ ” ។បើត្រឹមតែមួយចប់ហើយមិនចេះគឺយ៉ាប់ ។ដូចនេះត្រូវយក ចិត្តទុកដាក់លើបញ្ហាគុណភាព និង ចំជំនាញ ៕សរន