ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ សហប័ន្ធកីឡាបាល់ទាត់ បើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាភ្ញៀវពិសេស ដើម្បីប្រកួតជា មិត្តភាព នេះជាកត្តាចម្បងដែលប្រទេសអ្នកមានមួយនេះ ចាត់ទុកកម្ពុជា ជាភ្ញៀវពិសេស នោះ។
ជាងកន្លះសតវត្សរ៍ហើយ ដែលក្រុមទាំង ២ នេះ មិនដែលជួបគ្នាទាំងការប្រកួត ក្នុងព្រឹត្តិការណ៍ដណ្ដើមពាននានា ទាំងការប្រកួតមិត្តភាព។ នៅក្នុងចំណាត់ថ្នាក់ FIFA(FIFA Ranking) ប្រទេសកាតា ឈរក្នុងចំណាត់ថ្នាក់លេខ៦១ ក្នុងខណៈដែល កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១៧៨ ហេតុនេះ ឱកាសសម្រាប់ជួបគ្នា រវាងក្រុមទាំង ២ គឺនៅឆ្ងាយ។
ជំនួបជាមិត្តភាពនេះ អាចនិយាយបានថា ជាប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់ក្រុមទាំង២។
ក្រុមជម្រើសជាតិ ឈុតធំទាំងពីរ មិនធ្លាប់ប៉ះគ្នា ក្នុងជំនួបអន្តរជាតិ ឬវគ្គជម្រុះ FIFA World Cup ឬវគ្គជម្រុះប្រចាំទ្វីបអាស៊ីនោះទេ ចាប់រាប់តាំងពីឆ្នាំ១៩៥៦ មកដល់ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ។ ដូច្នេះ នេះគឺជាការជួបគ្នា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រ នៃក្រុមជម្រើសជាតិបាល់ទាត់ ទាំងពីរ។ គួររម្លឹកថា ប្រទេសកាតា ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះ FIFA World Cup កាលពីឆ្នាំ២០២២ កន្លងទៅ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា ដោយមានទំនាក់ទំនងល្អ រវាងសហព័ន្ធ បាល់ទាត់កាតា និងសហព័ន្ធបាល់ទាត់កម្ពុជា ជាមួយនឹងគោលដៅ នៃការពង្រឹងកិច្ច សហការល្អនេះ សហព័ន្ធបាល់ទាត់កាតា បានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិ ផ្លាស់ប្តូរបច្ចេកទេស ជាមួយគ្នា នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងដូហា ប្រទេសកាតា បន្ទាប់ពីក្រុមទាំង ២ ជួបគ្នា តាំងពីឆ្នាំ១៩៥៦ មកនោះ៕ V / N