ក្លឹប Spurs ដាក់សំណើ ២៥​លាន​ផោន ប៉ុន្តែ Aston Villa ចង់បាន​៣០​លាន​ផោន​

981
ចែករម្លែក

​ក្លឹប Spurs ចាប់ផ្តើម​បាត់បង់​ការអត់ធ្មត់​ជាមួយ​ក្លឹប Aston Villa ជុំវិញ​លទ្ធភាព​ផ្ទេរ ជែក ហ្គ្រី​លី​ស (Jack Grealish) ។ ក្លឹប Spurs ដាក់សំណើ​២៥​លាន​ផោន​សម្រាប់​ខ្សែបម្រើ​រូបនេះ ប៉ុន្តែ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​អង្គារ នៅពេល​ដឹងថា ក្លឹប Villa ចង់បាន​៣០​លាន​ផោន មុនពេល​អនុញ្ញាត​ឲ្យ ហ្គ្រី​លី​ស ចាក​ចេញពី​ក្លឹប​។​
​ ​
​គេ​ជឿថា ហ្គ្រី​លី​ស បារម្ភ​ថា ខ្លួន​អាច​នឹងត្រូវ​រារាំង​មិន​ឲ្យ​ផ្ទេរចេញ​។ កីឡាករ​វ័យក្មេង​រូបនេះ ធ្វើ​បានល្អ ខណៈពេល​ក្លឹប Villa យកឈ្នះ​ក្រុម Hull ៣-១ ក្នុងការ​ប្រកួត​បើកឆាក​ក្របខណ្ឌ Championship កាលពី​យប់​ថ្ងៃ​ច័ន្ទ​។​
​ ​
​ប៉ុន្តែ​លោក ស្ទី​វ ប្រ៊ូ​ស (Steve Bruce) បាន​សារភាពថា វា​ពិតជា​ពិបាក​នឹង​រក្សា​ខ្សែបម្រើ​វ័យ ក្មេង​រូបនេះ​។ លោក ប្រ៊ូ​ស បាន​និយាយថា “​ជែក មាន​ទេព​កោ​លស​ល្យ​ពី​ធម្មជាតិ​។ គាត់​មាន ភាពចាស់ទុំ ហើយ​នេះ​ជា​រឿង​សំខាន់​។ ពេលនេះ​កាលពី​ឆ្នាំមុន គាត់​មាន​បញ្ហា​ក្រលៀន​ហើយ ខកខាន​ការប្រកួត​ច្រើន​ខែ​។ នោះ​គឺជា​ការផ្លាស់ប្តូរ​របស់ ជែក​”​។​
​ ​
​លោក ប្រ៊ូ​ស បន្តថា “​ជែក គឺជា​កីឡាករ​ដែលមាន​ទេពកោសល្យ ហើយ​យើង​នឹង​ខិតខំ ដើម្បី​រក្សាទុក​គាត់ ប៉ុន្តែ​ប្រាកដ​ណាស់ វា​ពិតជា​ពិបាក​។ វា​នឹង​ក្លាយជា​រឿង​មិន​សប្បាយចិត្ត ក្នុង​រយៈពេល​ពីរ​ឬ​បី​ថ្ងៃ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ជែក ហ្គ្រី​លី​ស (Jack Grealish)

ទីតាំងផ្សាយពាណិជ្ជកម្ម