ប្រចណ្ឌ​ពេក​! ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី​ចាប់​កោរសក់ ហើយ​ឃុំខ្លួន​ក្នុង​បន្ទប់​

1203
ចែករម្លែក
  • 120
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី​វាយ​ធ្វើបាប និង​កោរសក់ ព្រមទាំង​ឃុំខ្លួន​ក្នុង​បន្ទប់​តាំងពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៧​យប់ កាលពី​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ​២០១៨ ទាល់តែ​ម្ចាស់​ផ្ទះជួល​ស្រែកហៅ ទើប​ដឹងថា រូបគាត់​នៅក្នុង​បន្ទប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះមក​អន្តគ​មន៍ នៅ​ចំណុច​ជិត​ស្ពានដែក ផ្លូវលំ ស្ថិតនៅក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ពីង ស្រី​នាង អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ដើរ​រើស​អេតចាយ ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​ស្ពានដែក មាន​ស្រុកកំណើត នៅ ភូមិ ព្រែក​ព្រីង ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្តាល​។​
​ប្តី​ចិត្ត​អប្រិយ​វ៉ា​យ​ធ្វើបាប​ប្រពន្ធ​មានឈ្មោះ ស៊ិន ដា​រ៉ា អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើរ​រើស​អេតចាយ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​តាម​សម្តី​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់ថា តាំងពី​លែង​ប្តី​មុន​មក រូបគាត់​ក៏​ចាប់ដៃគ្នា​ជាមួយ​ប្តី​ក្រោយ​មិនបាន​រៀបការ​នោះទេ បាន​យកគ្នា​រយៈពេល​មួយឆ្នាំ​មកហើយ ហើយ​តែងតែ​ប្រចណ្ឌ​គាត់​ជេរប្រមាថ និង​វ៉ា​យ​គាត់​ចាប់​កោរ ថែមទាំង​ឃុំ​ឲ្យ​នៅក្នុង​បន្ទប់​រយៈពេល​មួយខែ ជា​លើក​ទី​១ រហូតដល់​ដុះ​សក់ ទើប​លែង​ឃុំខ្លួន ហើយ​ឲ្យ​ដើរ​រើស​អេតចាយ​បន្តទៀត​។ លុះដល់​ថ្ងៃកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ប្តី​របស់គាត់​វ៉ា​យ​ធាក់​នឹង​ជើង​ចំ​ភ្នែក​ចំ​ទ្រូង​ឡើង​ជាំ​ហើម និង​កោរសក់​ចេញ​ទៀត ហើយ​ឃុំខ្លួន​ឲ្យ​នៅក្នុង​បន្ទប់ ចាក់សោ​បី​ជាន់ ដោយសារ​រូបគាត់​ដើរ​រើស​អេតចាយ ជួយប្រមូល​សំរាម​គេៗ ឲ្យ​លុយ​មកដល់​ផ្ទះ​ប្តី​ចោទថា មាន​ប្រុស​ក៏​កើត​រឿងនេះ​ឡើង​។ ប្រជាពលរដ្ឋ​រួមទាំង​សមត្ថកិច្ច នាំគ្នា​គាស់​សោ​បន្ទប់​យក​ស្ត្រី​រងគ្រោះ​មក​ខាងក្រៅ​។​

​ក្រោយមក​សមត្ថកិច្ច​ក៏​នាំ​ស្ត្រី​រងគ្រោះ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ដើម្បី​ដាក់ពាក្យ​បណ្តឹង និង​ឲ្យ​សមត្ថកិច្ច​ចាប់​ប្តី​របស់គាត់​មក​ដាក់ទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម