ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រៅពីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយកងកម្លាំងនគរបាលជាតិដោយលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ហើយបានថ្លែងពីបច្ចុប្បន្នភាពការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានដោយសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីជាដើមរួចមក  លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានដឹកនាំប្រតិភូចុះត្រួតពិនិត្យជាក់ស្តែង-:

ដូចជាពិនិត្យ អំពីស្ថានភាព វឌ្ឍនភាព -ការឆ្លងដែនរបស់ភ្ញៀវជាតិ-អន្តរជាតិ -ការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល និង -ការផ្តល់សេវារបស់នគរបាលអន្តោប្រវេសន៍ នៅតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ផងដែរ៕ P / N