Views: 41 Post navigation ពួកមន្រ្តីយោធាអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាម៉េរិកនឹងបញ្ជូនជំនួយយោធាថ្មី៤២៥លានដុល្លារទៅអោយអ៊ុយក្រែនដើម្បីប្រយុទ្ធទល់នឹងរុស្ស៊ី រួមមាន មូលធិនិរយៈពេលវែង៣០០លានដុល្លារសំរាប់ទិញគ្រាប់បញ្ជានាំផ្លូវដោយឡាហ្ស៊ែរសំរាប់បំផ្លាញដ្រូន។ រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា អ៊ុយក្រែនកំពុងប្រឈមនឹងគ្រោះមហន្តរាយនុយគ្លេអ៊ែរក្រោយដ្រូនចំនួនប្រាំបួនគ្រឿងត្រូវកងកម្លាំងរុស្ស៊ី បាញ់ទម្លាក់នៅក្បែររោងចក្រនុយគ្លេអ៊ែរហ្សាប៉ូរីសហ្សៀ(Zaporizhzhia) ដែលជារោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរធំបំផុតនៅអឺរ៉ុប។