Views: 39 Post navigation រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា អ៊ុយក្រែនកំពុងប្រឈមនឹងគ្រោះមហន្តរាយនុយគ្លេអ៊ែរក្រោយដ្រូនចំនួនប្រាំបួនគ្រឿងត្រូវកងកម្លាំងរុស្ស៊ី បាញ់ទម្លាក់នៅក្បែររោងចក្រនុយគ្លេអ៊ែរហ្សាប៉ូរីសហ្សៀ(Zaporizhzhia) ដែលជារោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរធំបំផុតនៅអឺរ៉ុប។ អ្នកកាសែតម្នាក់ដែលធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍របស់រដ្ឋអំណាចប៉ាឡេស្ទីនត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញទូរទស្សន៍របស់គាត់ ខណៈដែលសង្រ្គាមកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាស្ទ្រីបបន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា អ្នកកាសែតប៉ាឡេស្ទីនរាប់រយនាក់ត្រូវភៀសខ្លួនចេញទៅភាគខាងត្បូងពីទីក្រុងហ្គាហ្សា ។ សហជីពអ្នកកាសែតប៉ាឡេស្ទីនបាននិយាយថា សមាជិករបស់ខ្លួនចំនួន២៧នាក់ត្រូវបានសម្លាប់ក្នុងដែនដីនេះចាប់តាំងពីថ្ងៃទី៧ ខែតុលា។