អ្នកកាសែតម្នាក់ដែលធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍របស់រដ្ឋអំណាចប៉ាឡេស្ទីនត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញទូរទស្សន៍របស់គាត់ ខណៈដែលសង្រ្គាមកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាស្ទ្រីបបន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា អ្នកកាសែតប៉ាឡេស្ទីនរាប់រយនាក់ត្រូវភៀសខ្លួនចេញទៅភាគខាងត្បូងពីទីក្រុងហ្គាហ្សា ។ សហជីព​អ្នក​កាសែត​ប៉ាឡេស្ទីន​បាននិយាយ​ថា សមាជិក​របស់ខ្លួនចំនួន២៧​នាក់​​ត្រូវ​បាន​សម្លាប់​ក្នុងដែនដី​នេះចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា។

Nov 3, 2023