ដើម្បី​បញ្ចៀស​មហារីក​សុដន់​ស្ត្រី​ចូរ​អនុវត្តន៍​តាម​របប​អាហារ​ខាងក្រោម

1258
ចែករម្លែក

ការស្រាវជ្រាវ​ធំៗ ដែល​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​មួយ​បង្ហាញថា អ្នក​បរិភោគ​អាហារ កែច្នៃ​ស្រាប់​ច្រើន​មាន​ហានិភ័យ​កើត​ជំងឺមហារីក​ខ្ពស់ ។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​អាម៉េរិក បន្ទាប់ពី​បាន​ដំណើរការ​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​រយៈពេលវែង​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​រប​ប​អាហារ និង​ហានិភ័យ​មហារីក​សុដន់​, បានផ្តល់នូវដំបូន្មាន​មួយចំនួន​ចំពោះ​ស្ត្រី​ដើម្បី បញ្ចៀស​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​

​បរិភោគ​បន្លែ​ផ្លែឈើ​ជួយ បន្ថយ​ហានិភ័យ​កើត​ដុំ​គីស​មហារីក
​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា របប​អាហារ​សម្បូរ​បន្លែ​ផ្លែឈើ​មាន​ពាក់ព័ន្ធ នឹង​ការថយចុះ​នូវ ហានិភ័យ​កើត​ដុំ សាច់​មហារីក​កំណាច​រួមមាន​មហារីក សុដន់ ។ រឿងនេះ​អាច​ដោយសារ​បន្លែ ផ្លែឈើ​មាន​ផ្ទុក​សារជាតិ​ផ្សេងៗ​ដូចជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម រួមចំណែក​បង្ការ បញ្ចៀស​ហានិភ័យ​មហារីក ។​

បរិភោគ​អាហារ​ពី​សណ្តែកសៀង​
​នៅ​បណ្តា​ប្រទេស​ដូចជា​ជប៉ុន​, ចិន​, គ្រប់គ្នា​បរិភោគ​ច្រើន​នូវ​ប្រភេទ អាហារ​កែច្នៃ​ពី​សណ្តែក សៀង ហេតុ នេះ អត្រា​មហារីក​សុដន់​នៅ​ប្រទេស ទាំងនេះ ទាប​បំផុត​ប្រៀប​នឹង​បណ្តា ប្រទេស​ផ្សេងៗ​លើ​ពិភពលោក ។ តាម លទ្ធផល​ពី​ការស្រាវជ្រាវ​ចំនួន​១៨, ការបរិភោគ​អាហារ ធ្វើ​ពី​សណ្តែក សៀង​អាចជួយ​បន្ថយ​យ៉ាងច្រើន​នូវ ហានិភ័យ​មហារីក​សុដន់ ។​
​ ​
​កំហិត​ស្ករ​
​ស្ករ​ជា​អាហារ​មា​នស​ន្ទ​ស្សន៍ glycaemix ខ្ពស់​និង​ជា​អាហារ​មាន ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ក្នុង ឈាម​ខ្ពស់ ដូច្នេះ​ក៏​ពាក់ព័ន្ធ​ដល់​ហានិភ័យ​មហារីក​សុដន់​។ ស្ករ​មាន​ឥទ្ធិពល​ធំ​ដល់​បរិមាណ​ស្ករ ក្នុង​ឈាម និង​នាំ​ដល់​ការរំដោះ​អាំង​ស៊ុយ​លីន ។ ពេល​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់​វា​អាចធ្វើឱ្យ កើន​កម្រិត estrogen ស៊េរី និង​បង្ក​គ្រោះមហន្តរាយ​ឱ្យ​រាងកាយ នោះ​គឺ​ជំងឺមហារីក​សុដន់ ។​

​បន្ថយ​ការបរិភោគ​សាច់​អាំង​
​ពេល​អាំង​ប្រូតេអ៊ីន​សត្វ​មួយចំនួន​នៅ សីតុណ្ហភាព​ខ្ពស់​នឹងធ្វើ​ឱ្យ​កើន​ការរីកចម្រើន​សារធាតុ HCAs បង្ក​មហារីក ។​

​បន្ថយ​ពពួក​សាច់សត្វ​មានបរិមាណ​ខ្លាញ់​ខ្ពស់​
​បរិភោគ​ជាតិ​ខ្លាញ់​ច្រើន អាចធ្វើ ឱ្យ​កើន​បរិមាណ estrogen និង​ស្តុក prolactin ដូច្នេះ​វា​អាច ធ្វើឱ្យ​កើន ហានិភ័យ​កើត​ជំងឺមហារីក​មាន​មូល ហេតុ​ពី​អ័រម៉ូន​ដូចជា​មហារីក​សុដន់ និង​មហារីក​ស្បូន ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម