ជនជាតិ​ចិន​ម្នាក់​បើកឡាន​ថយក្រោយ​ចូល​កាស៊ីណូ បង្ក​ឲ្យ​បុគ្គលិក​ម្នាក់​របួសធ្ងន់​

1003
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​គេ​សង្ស័យថា គ្មាន​ការ​ប៉ិនប្រសប់​ក្នុងការ​បើកបរ​រថយន្ត បុរស​រូបនោះ​បែរជា​ដាក់​លេខ​ថយក្រោយ ហើយ​ជាន់​ហ្គា មួយ​ទំហឹង បុក​ចូលក្នុង​កាស៊ីណូ បង្ក​របួសស្នាម​ដល់​អ្នកដទៃ​យ៉ាងធ្ងន់ធ្ងរ​។ ករណីនេះ កើតឡើង​នៅ​ចំណុច​កាស៊ីណូ GOLDEN PEARL ស្ថិតនៅ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​៨​កន្លះ យប់​ថ្ងៃ​៨​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីប៉ូលិស​បាន​ប្រាប់ថា រថយន្ត​តូច​មួយគ្រឿង​ម៉ាក Lexus RX300 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន បាន​ថយក្រោយ​ជ្រុល​បុក​ចូល​កាស៊ីណូ GOLDEN PEARL បណ្តាល​ឲ្យ​បុរស​ម្នាក់​ក្នុង​កាស៊ីណូ​រងរបួស​ធ្ងន់ ត្រូវបាន​នាំទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ​។

​ក្រោយ​កើតហេតុ បុរស​អ្នកបើកបរ​រថយន្ត​ជា​ជន​ជាតិចិន​រូបនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរស​ចរណ៍​ឃាត់ខ្លួន នាំយកទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម