ដោយ៖តារារិទ្ធ/ភ្នំពេញះ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាពនិងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ នាព្រឹកថ្ងៃសុក្រ ទី៣ វិច្ឆិកា ២០២៣៕