បុរស​ពោះម៉ាយ​ម្នាក់​ផឹកទឹក​លាង​បង្គន់​សម្លាប់ខ្លួន

891
ចែករម្លែក
  • 14
    Shares

ដោយ​: ឆាយា​នាថ / បន្ទាយមានជ័យ​: បុរស​ពោះម៉ាយ​ម្នាក់​សម្រេចចិត្ត​បញ្ចប់ជីវិត ដោយ​យក​ទឹក​លាង​បង្គន់​ផឹក​សម្លាប់ខ្លួន ដែល​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៩ ខែសីហា នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ច បញ្ជាក់ថា អត្តឃាត​ជន​មានឈ្មោះ សួ ដន​អាយុ​៣៨​ឆ្នាំ​។ មុន​កើតហេតុ​បុរស​ពោះម៉ាយ​នេះ តែងតែ​និយាយ​ជាមួយ​ឪពុកម្ដាយ​របស់ខ្លួន​ថា មិនសូវ​ស្រលាញ់​ខ្លួន​។ ក្រោយមក ក៏​សម្រេចចិត្ត​ផឹកទឹក​លាង​បង្គន់ សម្លាប់ខ្លួន​តែម្ដង ។

​មន្ត្រី​ជំនាញ អះអាងថា សព​ពិតជា​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​ប្រាកដ​មែន ពោលគឺ គ្មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​អ្វី​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម