ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែវិ ច្ឆិកា ឆ្នាំ២០២៣​ នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្ស ត្រ​នៃព្រះរាជា​ណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនឹង យាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ«ស្ពានហាលខាងលិច​ប្រាសាទ​អង្គរ​វត្ត» ។

ក្នុងពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងពី​សំណាក់ថ្នាក់ ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមា ន៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាមព្រឹទ្ធសភា ,សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ព្រមទាំង​សម្តេចៗ​ជាឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រ សួងស្ថាប័នជាតិជាច្រើនរូបទៀត។ ពិធីនេះក៏មានវត្តមានបណ្តាអង្គទូតនានាប្រចាំព្រះ រាជាណាចក្រកម្ពុជានិងភ្ញៀវអន្តរជាតិជាច្រើនចូលរួមផងដែរ ។

សូមបញ្ជាក់ថា«ស្ពានហាលខាងលិ ចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ​២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យា ល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។

បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះស្ពានហាលខាងលិ ចប្រាសាទអង្គរវត្តនឹងប្រើជាច្រក​ចូ លសម្រាប់​ការទស្សនាប្រាសាទអង្គរ វត្តហើយស្ពានបណ្តែតទឹកប្រាសាទ អង្គរវត្តប្រើសម្រាប់ជាច្រក​ចេញ ​។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាស្ពា នហាលខាងលិចប្រា​សាទអង្គរវត្តត្រូវបានជួសជុលចំនួន ៥ ដងរួចមកហើយរាប់ចាប់តាំងពីសតវត្សរ៍ទី១៦ ។ការជួសជុលស្ពានហាលចូលទស្ស នាប្រាសាទអង្គរក៏ដូចជាការជួសជុ លប្រាង្គប្រាសាទ​ដទៃ​ទៀតបានស្តែ ងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំង​ក្នុង​នីតិកាល​ចាស់​ដឹកនាំដោយសម្តេ ចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបា លនីតិកាលថ្មីដឹកនាំដោយសម្តេចម ហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត ក៏ដូចជាកូនខ្មែរជំនាន់ក្រោយក្នុងការថែរក្សាការពារនូវមរតកដូនតាខ្មែរដែលជារតនសម្បត្ត​មិន អាចកាត់ថ្លៃបាន។

សូមរំឭកថាចាប់តាំងពីឆ្នាំ១៩៨៩ មកសាកលវិទ្យាល័យសូហ្វីយ៉ា ប្រ ទេសជប៉ុនបានចូលរួម​ជាមួយអាជ្ញា ធរជាតិអប្សរាធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុ ស្សផ្នែកបុរាណវិទ្យានិងផ្នែកស្ថាបត្យ កម្មការធ្វើកំណាយស្រាវជ្រាវនៅប្រា សាទបន្ទាយក្តី កម្មវិធីអប់រំបេតិក ភណ្ឌដល់ប្រជាពលរដ្ឋនិងសិស្សានុ សិស្សរស់នៅជុំវិញតំបនអង្គរនិងការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ជាដើម៕សរន