Views: 38 Post navigation មេដឹកនាំក្រុមហេសប៊ូឡា លោក ហាសសាន់ ណាស្រាល់ឡា (Hassan Nasrallah) បាននិយាយកាលពីថ្ងៃសុក្រថា កងជីវពលដ៏មានឥទ្ធិពលរបស់គាត់បានចូលរួមរួចជាស្រេច ហើយក្នុងការប្រយុទ្ធមិនធ្លាប់មានពីមុនមកនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល ហើយបានគំរាមបង្កើនការប្រយុទ្ធថែមទៀត ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសជិតឈានដល់រយៈពេលមួយខែ។ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វ៊ូមីអុ គីស៊ីដា បាននិយាយកាលពីថ្ងៃសៅរ៍ទី៤វិច្ឆិកាថា ប្រទេសរបស់លោក ហ្វីលីពីននិងសហរដ្ឋអាម៉េរិកសហការគ្នា ដើម្បីការពារសេរីភាពរបស់សមុទ្រចិនខាងត្បូង នៅពេលលោកប្តេជ្ញាជួយបង្កើនសមត្ថភាពសន្តិសុខរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ លោកគីស៊ីដា បានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោកហ្វែរឌីណង់ ម៉ាកូស ជូនៀ កាលពីថ្ងៃសុក្រ ដោយមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថានឹងចាប់ផ្តើមការចរចាស្តី ពីកិច្ចព្រមព្រៀងផ្លាស់ប្តូរទាហានរវាងគ្នាដើម្បីពង្រឹងកិច្ចសហការយោធាចំពេលចិនកាន់តែអាងយ៉ាងនៅក្នុងសមុទ្រចិនខាងត្បូង។