ដោយ៖តារារិទ្ធ/ភ្នំពេញៈព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្របានបង្ហាញក្តីសង្ឃឹមថាស្មារតីដើម្បីអង្គរនិងវប្បធម៌ជាតិនឹងនៅស្ថិតស្ថេរដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្ស រានិងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀតអាចនឹងបន្តដំណើរការល្អបំពេញភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍រមណី យដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិ កភណ្ឌវប្បធម៌និងធម្មជាតិពាក់ព័ន្ធផ្សេង ៗ ទៀតសម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជា ។

ព្រះករុណា ព្រះមហាក្សត្របានមានព្រះ រាជបន្ទូលនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ(សៀមរាប ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៣) ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថាការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រា ស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រា សាទអង្គរវត្ត”នៅចំពីមុខនៃប្រាសាទអង្គរវត្តដែលជាស្នាព្រះហស្តនិងជានិមិ ត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការ ណ៍ប្រវត្តិសាស្ត្រមានតម្លៃជាសាកលពិតប្រាកដ ។ ទាំងនេះពិតជាបានបង្ហាញយ៉ា ងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតដ៏ស្អិត រមួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុនដែ លផ្ដើមជាផ្លូវ ការដំបូងក្នុងឆ្នាំ១៩៥៣ ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថាកិច្ចដំណើរការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមកពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពា ក់ព័ន្ធនានាទាំងជាតិនិងអន្តរជាតិជាពិសេសប្រទេសជប៉ុន ៕