សព​មន្ត្រី​គរ​បាល​ប៉ុស្តិ៍​ម្នាក់​ដែល​ធ្លាក់​លិច​បាត់​ចូល​ទឹកទន្លេ​បាន​អណ្តែត​នៅក្នុង​សង្កាត់​ជ្រោយចង្វារ​

1054
ចែករម្លែក

​(​ភ្នំពេញ​)៖​សាកសព​នាយរង​ប៉ុស្តិ៍​ជ្រោយចង្វារ​ម្នាក់​ដែល​ធ្លាក់​ចូលទៅក្នុង​ទឹកទន្លេ​ក្រោម​ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រើយ​ខាងកើត ភូមិ​ដើម​គ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នោះ​សាកសព​បាន​អណ្តែត​កាលពី​ល្ងាច ថ្ងៃទី​២៧​ខែកក្កដា​នេះ ដោយ​គេ​បាន​ប្រទះឃើញ​អណ្តែត​ទើរ​ជាប់​នឹង​បែរ​ត្រី​ខាងជើង​ស្ពាន​ជ្រោយចង្វា​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ក្នុងភូមិ​ដើម​គ​សង្កាត់​ជ្រោយចង្វារ ។​

​សាកសព​ត្រូវបាន​ស្គាល់​គេ​ស្លា​ល់​ឈ្មោះ​សាយ​សឿន​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ជា​នាយរង​ប៉ុស្តិ៍​ជ្រោយចង្វារ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​កាវ​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ។​

​គួរ​បញ្ជាក់ថា​ជនរងគ្រោះ​បាន​រអិល​ជើង​ធ្លាក់ចូល​ទឹកទន្លេ​បណ្តាល​លេច​បាត់​ខណៈដែល​ស្ថានភាព​ទឹកទន្លេ​កំពុង​ជន់​ឡើង​ហើយ​ហូរ​ខ្លាំង​ផង​នោះ​។ ដោយសារ ជនរងគ្រោះ​ពិសារ​ស្រា ហើយ​ទៅ​ឈរ​បត់ជើងតូច​នៅ​មាត់ទន្លេ​ក្រោម​ស្ពាន ក្បែរ​កន្លែង​លោក​ប្រចាំការ​។

តែដោយសារ​កើតមាន​អាកា​រៈ​ងងឹត​វិលមុខ​ដួល​ដាំដូង​ចូលទៅក្នុង​ទន្លេ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា​។ ថ្វីបើ​មានការ​អន្តរាគមន៍​ពី​សំណាក់ ក្រុម​អ្នក​មុជ​រាវរក ច្រើន​នាក់ ទាំង​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ ក៏ដោយ តែ​រក​មិនឃើញ​។ រហូតមកដល់​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា នេះ​ទើប​សាកសព​ផុស​អណ្តែត​តែម្តង ។​អណ្តែត​ឃ្លាត​ពី​គល់ស្ពាន​ជ្រោយចង្វារ ទៅ​ជើង​ចំងាយ​២,៥ គីឡូម៉ែត្រ ទើ​ជាប់​បែ​ត្រី ក្នុងភូមិ​ដើម​គ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​។​

​សាកសព​ក្រោយ​ប្រទះឃើញ សមត្ថកិច្ច​ជំនាញ ស្រង់​ឡើងគោក ហើយ​ធ្វើការ​ពិនិត្យ​និង​កោសល្យវិច័យ ជាមុនសិន មុននឹង​ប្រគល់ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុ​កំណើត ៕S/​ដោយ​៖​ហូ​សាន់

​សព​មន្ត្រី​គរ​បាល​ប៉ុស្តិ៍​ម្នាក់​ដែល​ធ្លាក់​លិច​បាត់​ចូល​ទឹកទន្លេ​បាន​អណ្តែត​នៅក្នុង​សង្កាត់​ជ្រោយចង្វារ​
(រូប៖វ៉េបសាយ)