ដោយ : ភ្នំស្វាយ /  បន្ទាយមានជ័យ៖ មន្ត្រីអប់រំ គណៈមេប្រយោគនិង​មន្ត្រីអាជ្ញាធរដែនដីបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៣ នេះថា បន្ទប់និងមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សា​ទុតិយ​ភូមិហៅ​បាក់ឌុបសម័យប្រឡងថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២៣ នៅខេត្ត​បន្ទាយ​មាន​ជ័យ​បានត្រៀមលក្ខណ:និងរៀបចំរួចរាល់ហើយ។

នាព្រឹកថ្ងៃទី៤ខែវិច្ឆិកានេះដែរ គណៈមេប្រយោគទូទាំងប្រទេសដែល​មានលោក ឱម សិទ្ធី អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួង​អប់រំយុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ,លោកអ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ​និង​តំណាងអង្គភាពប្រឆាំងអំពើពុករលួយ.បានដឹកនាំកិច្ចប្រជុំការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា​ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយ​មានជ័យ ​។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត​បន្ទាយមានជ័យ និងជាប្រធានគណៈ​មេប្រយោគទូទាំងខេត្តបានឱ្យ​ដឹងថា:ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នេះ ខេត្តនេះមាន៖បេក្ខជនក្នុងបញ្ជី៦.១៦៨នាក់ (បេក្ខនារី ៣.៣៧៧នាក់) ។មានមណ្ឌលប្រឡងចំនួន៨ ស្ថិតក្នុងក្រុងសិរីសោភ័ណដែលជា​ប្រជុំជនខេត្ត ។ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន៨១បន្ទាប់ បេក្ខជន​២.០២១​​នាក់(នារី១២៩៩នាក់ )ក្នុងនោះ ១.មណ្ឌលវិ.សម្តេចឪ មាន៣២ បន្ទប់  បេក្ខជនសរុប ៨០០នាក់(ស្រី ៥១៥នាក់) 

២.មណ្ឌលបឋមសិក្សា ហ៊ុនសែនសូភី មាន២៥បន្ទប់.បេក្ខជនសរុប ៦២៥នាក់ ( ស្រី៤១០នាក់ )។៣.មណ្ឌលវិទ្យាល័យ​​ហ៊ុន សែន ខ្លាកូន មាន២៤ បន្ទប់  បេក្ខជនសរុប ៥៩៦នាក់(ស្រី ៣៧៤នាក់)។

ថ្នាក់សង្គម មាន១៦៦បន្ទប់ បេក្ខជនចំនួន៤.១៤៧នាក់ (នារី២.០៧៨នាក់) ក្នុងនោះមាន៥ មណ្ឌល ។

ខាងលើមានទាំងចំណេះទូទៅ ស្វៃរិននិងបំពេញវិជ្ជានៃថ្នាក់វិទ្យាសាស្ត្រ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ។

ពោលគឺចំនួនមណ្ឌលនិងបេក្ខជនកើនលើសឆ្នាំ២០២២ សម័យ​ប្រឡងថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ កន្លងមក  ដែលមានតែ​ចំនួន៧​មណ្ឌល បេក្ខជនក្នុងបញ្ជី ប្រឡងមានចំនួន ៥.៨០២នាក់​(ស្រី៣.១៧៦នាក់) ។បេក្ខជនអវត្តមានចំនួន១២៦​នាក់​(ស្រី៣១៥៨នាក់) ។

ចំណែកហិបវិញ្ញាសាប្រឡងក៏បានដឹកមកដល់មកដល់​និងរក្សាទុក​នៅសាលាខេត្តនៃរដ្ឋបាលខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យ កាលពីថ្ងទី៣ខែវិច្ឆិកា ដែលដឹកនាំដោយលោកឱម សិទ្ធី អគ្គនាយករង​រដ្ឋបាលនៃក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ហើយទទួលបដិសណ្ឋារកិច្ចដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងមន្ត្រីនិងបានត្រួតពិនិត្យ មុនយកទៅទុកដាក់​នៅបន្ទប់ដែលមានសុវត្ថិភាព ។

មន្ត្រីថ្នាក់ដឹកនាំដូចខាងលើបានបញ្ជាក់ថា គ្រប់ផ្នែកសម្រាប់​ដំណើរ​ការប្រឡងនេះ បានត្រៀមលក្ខណ: រៀបចំរួចស្រេចហើយ ហើយបាន​ណែនាំបន្ថែមឱ្យមន្ត្រី គណៈមេប្រយោគ កងកម្លាំង មន្ត្រីACUនិងម​ភ្នាក់ងារស្ម័គ្រចិត្តខិតខំបំពេញការងារតាមតួនាទី ភារកិច្ចឱ្យបាន​រលូន លទ្ធផលល្អនិងមានប្រសិទ្ធភាព។

សូមបញ្ជាក់ដែរ ក្នុងពេលចាប់ផ្តើមដំណើរវិញ្ញាសានៃមណ្ឌលសំណេរ លោកអភិបាលខេត្ត គណៈមេប្រយោគទីទាំងប្រទេសនិងទូទាំងខេត្ត មន្ត្រីACU នឹងបើកវិញ្ញាសារដំបូងនៅបន្ទប់ប្រឡងនាមណ្ឌលវិទ្យាល័យ​សិរីសោភ័ណ ម៉ោង៧ព្រឹកថ្ងៃទី០៦ខែវិច្ឆិកា ៕ srn / N