នាយករដ្ឋមន្ត្រី​ថៃ​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​ទទួលបាន​ជ័យជំនះ​យ៉ាងច្រើន​លើសលប់​ក្នុងការ​បោះឆ្នោត​

992
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញា​ធរមាន​សម្ថ​ត​កិច្ច​ពាក់ព័ន្ធ​របស់​កម្ពុ​ជា​ទាំងអស់ ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​។​

​យោងតាម​លិខិត​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ផ្ញើជូន​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​ថៃ សូម​សម្តែង​នូវ​ក្តី​អបអរ​សារ​ទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ជ័យជំនះ​យ៉ាងច្រើន​លើសលប់ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។ “​ខ្ញុំ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ និង​អាណត្តិ​ថ្មី​របស់​សម្តេច​តេ​ជោ កម្ពុជា​នឹង​បន្ត​រីកចម្រើន​នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​ខាងមុខ​។ ខ្ញុំ​សូម​អបអរសាទរ​ផងដែរ​ចំពោះ​សម្តេច​តេ​ជោ និង​អាជ្ញា​ធរមាន​សម្ថ​ត​កិច្ច​ពាក់ព័ន្ធ​របស់​កម្ពុ​ជា​ទាំងអស់ ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​ខាងលើ​។​

​ប្រទេស​ថៃ ក្នុងនាម​ជា​អ្នកជិតខាង​មួយ​ដ៏​ជិតស្និទ្ធ សូមបញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​ចំណងមិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​យើង​ទាំងពីរ​”៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម