អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឲ្យ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​

924
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឲ្យ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​រួចមក ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។ ពិធី​ប្រគល់​និង​ទទួល​ពលរដ្ឋ​ខ្មែរ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ តាម​ច​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​អោយ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​គឺ​ឈ្មោះ ធី​ម ម៉ូ​វ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទួលសាលា ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។

​សមត្ថកិច្ច​បាន​បន្តថា ជន​ឈ្មោះ ធី​ម ម៉ូ​វ នេះ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅនេះ ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដោយ​ចូល​តាម​ច្រក​ភូមិសាស្ត្រ​ក្បាល​អូរ​ស្វាយ ស្ថិតនៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​និង​ភាគី​ថៃ​ស្ថិតនៅ​ភូមិ​ស្ទឹង​ចាន់ ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសាកេត​។ បន្ទាប់ពី​ទទួល​ពី​ភាគី​អាជ្ញាធរ​ថៃ​រួចមក ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ​និង​ណែនាំ រួច​អោយ​វិល​ត្រលប់​ទៅកាន់​លំនៅដ្ឋាន​វិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម