លោកយាយ​អាយុ ៩៦ ឆ្នាំ​ប្រឡង​ជាប់​ចូលរៀន​ជា​លើកដំបូង​ក្នុង​មួយជីវិត​របស់គាត់​

1416
ចែករម្លែក

​ឥណ្ឌា​មាន​អ្នកល្បី​លេចធ្លោ​ថ្មី​លើ​បណ្តាញ​សង្គម ហើយ​គាត់​ពិតជា​ពិសេស​ណាស់​។ លោកយាយ កា​ធី​យ៉ា​យី​នី អាំ​ម៉ា អាយុ ៩៦ ឆ្នាំ គឺជា​សិស្ស​ចាស់​ជាងគេ​បំផុត​ដែល​បានបង្ហាញ​ខ្លួន​សម្រាប់​ការប្រឡង​។ លោកយាយ​គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​អក្ខរកម្ម​នៃ​ទីក្រុង​របស់គាត់ គឺ​ទីក្រុង​អាល់​ឡាប​ពូ​ហ្សា ក្នុង​រដ្ឋ​កេ​រ៉ា​ឡា​។​

​អ្នកគ្រូ​អនុរក្ស​ឈ្មោះ សា​ធី បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​ចប់​ការប្រឡង​ថា “​លោកយាយ​អាំ​ម៉ា​មាន​ភាពស្ងប់ស្ងាត់​និង​មាន​ទំនុកចិត្ត​ខណៈដែល​គាត់​បានមក​ប្រឡង​នៅ​សាលាបឋមសិក្សា​កា​នី​ឆេ​នែ​ល​លួរ នៅ​សង្កាត់​ឆេ​ប​ផាត នៃ​ទីក្រុង​អាល់​ឡាប​ពូ​ហ្សា​”​។​

​លោកយាយ កា​ធី​យ៉ា​យី​នី អាំ​ម៉ា អាយុ មាន​ស្រុកកំណើត​នៅ​រដ្ឋ​កេ​រ៉ា​ឡា ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ លោកយាយ​មាន​អាយុ ៩៦ ឆ្នាំ​ហើយ​គាត់​នឹង​ចូលរៀន​នៅ​ថ្នាក់​ទី ៤ និង​មាន​គម្រោង​សិក្សា​រហូតដល់​ថ្នាក់​ទី ១០​។​

​លោកយាយ​អាំ​ម៉ា ដែល​បាន​ជួល​គ្រូបង្ហាត់ ៦ ខែ​មុនពេល​ប្រឡង​ចូលរៀន មាន​អារម្មណ៍​ថា គាត់​បាន​សិក្សា​ក្រេប​យកចំណេះ​វិជ្ជា​ច្រើន​សម្បើម​ដោយ​គ្មាន​ហេតុផល​។ អ្នកគ្រូ​អនុរក្ស សា​ធី បាន​បន្ថែមថា លោកយាយ​អាំ​ម៉ា​ហាក់​មាន​ភាពជឿជាក់​អំពី​ការប្រឡង​សរសេរ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោកយាយ កា​ធី​យ៉ា​យី​នី អាំ​ម៉ា នឹង​ចូលរៀន​ថ្នាក់​ទី​៤ រហូតដល់​ចប់​ថ្នាក់​ទី​១០

ទីតាំងផ្សាយពាណិជ្ជកម្ម