ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ យប់មិញនេះ នៅទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី អ្នកប្រដាល់កម្ពុជា ចំនួន ៣ រូប បានយកឈ្នះអ្នកប្រដាល់ម្ចាស់ផ្ទះ លើសង្វៀន Kun Khmer Super Fight ។
អេ អាំម៉ារីន ភូថង បានយកឈ្នះកីឡាករអូស្ដ្រាលី Clinton Corke ដោយបង្ខំឲ្យ អ្នកប្រដាល់ម្ចាស់ផ្ទះ លើកទង់ជ័យ ស សុំចុះចាញ់ មុនស្នូរជួងបញ្ចប់ទឹកទី៤។ អ្នកប្រដាល់កម្ពុជារូបនេះ បានក្លាយជាម្ចាស់ខ្សែក្រវាត់តែម្ដង។ ចំណែកឯកីឡាករ គុនខ្មែរ ម៉ឺន មេឃា ឈ្នះពិន្ទុឯកច្ឆន្ទ ៣ទល់០ ដណ្តើមខ្សែក្រវាត់ពិភពគុនខ្មែរ។ គូប្រកួត មិត្តភាពអន្ដរជាតិវិញ កីឡាករគុនខ្មែរ គឿម សុវណ្ណគីម យកឈ្នះកីឡាករអូស្ដ្រាលី Fahed Haidar ដោយពិន្ទុ។
ការចេញទៅចូលរួមប្រកួតនេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី សឿ វណ្ណៈ ជាប្រធាន ប្រតិភូ លោកវរសេនីយ៍ទោ អេ ភូថង គ្រូបង្វឹក លោកពលបាលទោ ពេជ្រ សុផាន់ គ្រូបង្វឹក លោកអនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង គ្រូបង្វឹកជំនួយ៕/V/r