កោះ​ឡុ​ម​បុក​របស់​ឥណ្ឌូនេស៊ី​រង​ការរញ្ជួយ​ដី​ខ្លាំង​ជាថ្មី​

962
ចែករម្លែក
  • 7
    Shares

រញ្ជួយដីកំលាំង៦,២រិច្ឆទ័របានវាយប្រហារកោះឡុមបុក(Lombok)របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី៩សីហា នេះបើតាមទីភ្នាក់ងារភូមិសាស្រ្តនិងរញ្ជួយដីវិទ្យារបស់ប្រទេសនេះ។

រញ្ជួយដីចុងក្រោយនេះបានបណ្តាលអោយមនុស្សម្នារត់ចេញពីអាគារ ពីផ្ទះមកនៅតាមដងផ្លូវនិងបណ្តាលអោយរលំអាគារមួយចំនួន។

រញ្ជួយដីថ្ងៃនេះបានកើតឡើងបន្ទាប់ពីរញ្ជួយកំលាំង៦,៩រច្ឆទ័រកាលពីថ្ងៃអាទិត្យដែលបានសម្លាប់មនុស្ស១៦៤នាក់ និងបង្កការខូចខាតផ្ទះរាប់ពាន់។វាជារញ្ជួយដីធំទី៣ ក្នុងរយៈពេលតែមួយសប្តាហ៍នៅកោះកម្សាន្តមួយនេះ។

កាកបាតក្រហមឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនកំពុងផ្តោតលើការងារជួយសង្រ្គោះនៅកោះឡុមបុក សម្រាប់មនុស្សប្រមាណ២ម៉ឺននាក់នៅតំបន់ដាច់ស្រាយាលនៅភាគខាងជើងកោះ កន្លែងដែលជំនួយមិនទាន់ចូលដល់។

អ្នកនាំពាក្យកាកបាតក្រហមបាននិយាយថា មនុស្សរាប់ម៉ឺននាក់ក្លាយជាគ្មានផ្ទះសម្បែងក្រោយរញ្ជួយដីកាលពីថ្ងៃអាទិត្យ។ពួកគេត្រូវការទឹកស្អាតនិងក្រណាត់ជ័រសំរាប់ក្រាលឬប្រក់ដំបូល។រថយន្តដឹកទឹកចំនួន២០ត្រូវបានបញ្ជូនទៅកាន់តំបន់ជនបទឆ្ងាយៗ។

វិបត្តិោមនុស្សធម៌ក៏កំពុងបង្កការព្រួយបារម្ភផងដែរនៅឡុមបុក ដោយសារមនុស្សរាប់ម៉ឺននាក់បាត់បងផ្ទះសម្បែង ត្រូវការទឹកស្អាត អាហារ ថ្នាំពេទ្យនិងជម្រក។

ពួកមន្រ្តីបាននិយាយថា ប្រហែល៣ភាគ៤នៃតំបន់ជនបទនៃកោះឡុមបុកគ្មានអគ្គិសនីប្រើចាប់តាំងពីថ្ងៃអាទិត្យមក ។បុគ្គលិកជំនួយខ្លះពិបាកចូលទៅដល់តំបន់រងគ្រោះដោយសារស្ពានបាក់ ផ្លូចខូចដោយរញ្ជួយដីពីរបីលើកមកនេះ៕ដោយ៖វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម